ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ពលរដ្ឋតែឯង អាចកាត់បន្ថយការប្រើប្រាស់ផលិតផលមក ពីបរទេសបានទេ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០២
«បើចង់ឲ្យផលិតផលជាតិរស់ កុំឆ្ងាញ់តែរសជាតិបរទេស»នេះជាការលើកឡើងរបស់លោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី៧មិថុនា ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ។ សម្រាប់សង្គមស៊ីវិលមើលឃើញថា មួយផ្នែកនៃការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្មើនឹងការទម្លាក់កំហុសមកលើពលរដ្ឋ។ ចំណែក អ្នកសេដ្ឋកិច្ចជូនជាយោបល់ថា រដ្ឋាភិបាលគួរជួយសម្រួលដល់ផលិតករ ដែលជាអ្នកផលិត។ ដូច្នេះ ពលរដ្ឋតែឯង អាចកាត់បន្ថយការប្រើប្រាស់ផលិតផលបរទេសបានទេ?