អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ច្បាប់​ស្តី​ពី​ភតិ​សន្យា​ពិសេស​ដក​ហូត​សិទ្ធិ​មា្ចស់​ផ្ទះ ​ជួយ​ដល់​អ្នក​ជួល​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ច្បាប់​ស្តី​ពីភតិ​សន្យា​ពិសេស​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ច្រើន​ដល់​អ្នក​ជួល​ផ្ទះ ​រួម​មាន​កម្មករ សិស្ស ​និស្សិត ​ដែល​កន្លង​មក​ត្រូវ​ម្ចាស់​ផ្ទះ​មួយ​ចំនួន​ក្រឡុក​ និង​ឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​។​តាម​រយៈ​ច្បាប់​នេះ​ អ្នក​ជួល​ផ្ទះ ​ដែល​ភាគ​ច្រើន​ជា​កម្មករ​កាត់​ដេរ​នោះ ​អាច​ស្នាក់​នៅ​បាន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដោយ​មិន​មាន​ការ​តម្លើង​ថ្លៃ​ពី​ម្ចាស់​ផ្ទះ​ជួល​ឡើយ​។ ​លើស​ពី​នេះ​អ្នក​ជួល​ផ្ទះ​ឬ​បន្ទប់ អាច​ផ្តាច់​កិច្ច​សន្យា​ជួល​បាន​ ខណៈ​ដែល​ម្ចាស់​ផ្ទះ​មិន​អាច​ធ្វើ​ទៅ​កើត​ ប្រសិន​បើ​អ្នក​ជួល​មិន​មាន​កំហុស​ដូច​ដែល​បាន​ចែង​នៅ​ក្នុង​មាត្រា​៧​នៃ​ច្បាប់​ស្តី​ពី​ភតិ​សន្យា​ពិសេស​។

ផ្ទះជួលក្នុងរាជធានីភ្នំពេញឆ្នាំ២០១៥៕
ផ្ទះជួលក្នុងរាជធានីភ្នំពេញឆ្នាំ២០១៥៕ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ