ហេតុអ្វីបានជាឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់រងការរិះគន់ច្រើនជាងការសាទរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០១
សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ត្រូវបានព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាផ្លូវការកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅ។ ក្នុងនោះប្រធានបក្សចាញ់ឆ្នោតចំនួន១៥នាក់ត្រូវបានតែងតាំងមានឋានៈស្មើទេសរដ្ឋមន្ត្រី។ ចំណែកអនុប្រធានបក្សឬអគ្គលេខាធិការបក្ស១៥នាក់ផ្សេងទៀតមានឋានៈស្មើរដ្ឋមន្ត្រី។ ឧត្តមក្រុមប្រឹក្សាថ្មីនេះ មានភារកិច្ចផ្តល់យោបល់ផ្សេងៗលើការងាររបស់រដ្ឋាភិបាល និងសេចក្តីព្រាងច្បាប់នានា។ ប៉ុន្តែការបង្កើតឧត្តមក្រុមប្រឹក្សានេះ ហាក់មានការរិះគន់ច្រើនជាងការសាទរពីសំណាក់សង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ។ ហេតុអ្វីបានជាដូច្នេះ?