អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ទាមទារ​ប្រាក់​អតីត​ភាព​ការ​ងារ ​គឺ​ជា​ឆ្នួន​ផ្ទុះ​នៃ​បាតុកម្ម​និង​កូដកម្ម​របស់​កម្មករ​នៅ​ចុង​ឆ្នាំ​២០១៨​?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ដំណាច់ឆ្នាំ ២០១៨នេះ កម្មករ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា បាន​ផ្ទុះ​បាតុកម្ម និង​កូដកម្ម​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ឲ្យ​ថៅកែរ​រោងចក្រ ទូទាត់​ប្រាក់​អតីតភាព​ការងារ​របស់​ពួកគេ​នៅ​មុន​​ឆ្នាំ ​២០១៩ ។ ឆ្នាំ ២០១៩ ជា​ឆ្នាំ​ដែល​ក្រសួង​ការងារ​តម្រូវ​ឲ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដល់ក​ម្មករ​ក្នុង១ឆ្នាំ២ដង។ ជា​អ្វីដែល​កម្មករ​បារម្ភ​ថា ប្រាក់​អតីតភាព​ការងារ​ចាស់​របស់​ពួកគេ នឹងត្រូវ​បាត់បង់​ខ្លះ ឬ ត្រូវ​ចំណាយពេល​យូ​ដើម្បី​ទទួលបាន​ការទូទាត់។ ឆ្លើយតប​នឹង​បាតុកម្ម​ដែល​បាន​ឈានទៅដល់​ការបិទផ្លូវ​ជាតិ​តវ៉ា និង​ការដើរ​ក្បួន​ផង​នោះ មេដឹកនាំ​សហជីព​នៅ​កម្ពុជា បាន​អំពាវនាវ​ឲ្យ​មានការ​ដោះ​ស្រាយ​ជាបន្ទាន់។ តើ​ហេតុអ្វី?  

ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​ ហ្គា​វ័ន្ត ថ្មីៗនេះ
ការ​តវ៉ា​របស់​កម្មករ​រោង​ចក្រ​ ហ្គា​វ័ន្ត ថ្មីៗនេះ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ