អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មេធាវី​៖ ​ករណី​លោក កឹម សុខា ​អ្នក​នយោបាយ​ខ្មែរ​ គួរ​រក​ដំណោះ​ស្រាយ ​ប្រសើរ​ជាង​​ជាន់​​កែង​​គ្នា​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី ១១ វិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ពន្យល់​​ពី​​សំណុំ​រឿង​​របស់​លោក​ កឹម​ សុខា ​អតីត​​ប្រធាន​​អតីត​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​ការ​ចេញមក​ពន្យល់រ​បស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ គឺ​បន្ទាប់ពី​មានការ​ប្រកាស​ភ្នាល់​​គ្នា​រវាង​លោក សម រង្ស៊ី និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដោយ​យក​ករណី​នៃ​ការឃុំខ្លួន​លោក កឹម សុខា ជា​កម្មវត្ថុ​នៃ​ការ​ភ្នាល់។ តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រសួងយុត្តិធម៌ បាន​​ចោទ​លោក សម រង្ស៊ី ត្រង់ៗថា មិនចេះ​ច្បាប់។ យ៉ាងណាក៏ដោយ មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា បាន​លើកឡើងថា អ្នកនយោបាយ​ខ្មែរ គួរ​ស្វែងរក​ដំណោះ​ស្រាយ ប្រសើរ​ជាង​ការចាប់​​កំហុស​ជាន់​កែង​​គ្នា។ តើ​ហេតុអ្វី? 

លោក​ កឹម សុខា ​អតីត​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​
លោក​ កឹម សុខា ​អតីត​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​ ​ក្នុង​ពេល​ជួប​ជា​មួយ​ថ្នាក់​​ដឹកនាំ​ក្រុង ​ស្រុក ​នៃ​ខេត្ត​ព្រះសីហនុ ​កាល​ពី​ថ្ងៃទី ​២២ ​មករា​ ឆ្នាំ​២០១៧​។​ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ