អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នក​វិភាគ​៖ ​ចំនួន​អ្នក​និរទ្ទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​កើន​ឡើង ​មិន​មែន​ជា​រូបភាព​ល្អ​សម្រាប់​កម្ពុជា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក គឹម សុខ អ្នកវិភាគ​សង្គម​និង​នយោបាយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី ១២ តុលា បាន​ធ្វើ​​ដំណើរ​ទៅដល់​ប្រទេស​ហ្វាំ​ឡង់​ហើយ ដើម្បី​ទទួលបាន​សិទ្ធិ​ជ្រកកោណ​ខាង​ផ្នែក​នយោ​បាយ។ លោក គឹម សុខ បាន​និរទ្ទេស​ខ្លួន​ចេញពី​កម្ពុជា កាលពី​ថ្ងៃទី ៣០ សីហា បន្ទាប់​ពី​​លោក​បាន​រង​ពាក្យបណ្តឹង​ពី​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់។ តាមពិតទៅ ករណី​​របស់​លោក គឹម សុខ មិនមែនជា​ករណី​ទី១នោះទេ។ កន្លងមក ក៏មាន​អ្នកវិភាគ អ្នកនយោបាយ និង​អ្នកធ្វើការងារ​ខាង​ផ្នែក​សិទ្ធិមនុស្ស និង​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា ក៏បាន​និរទ្ទេស​ខ្លួន​ចេញពី​ប្រទេស​កំណើត ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​គ្រួសារ​ដែរ។ ជុំវិញ​បញ្ហា​នេះ អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បានលើកឡើង​ថា ចំនួន​អ្នក​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស​កើនឡើង មិនមែនជា​រូបភាព​ល្អ​សម្រាប់​កម្ពុជា​នោះទេ។ តើ​ហេតុអ្វី? 

លោក គឹម សុខ ជាអ្នកវិភាគនយោបាយ ​និង​បញ្ហា​សង្គម​ (រូប​អាវ​ពណ៌​ខៀវ​ចាស់​) ​កំពុង​រៀប​ចំ​វ៉ាលី​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ហ្វាំង​ឡង់ ​កាល​ពី​ថ្ងៃទី​ ១១​ តុលា ​ឆ្នាំ ​២០១៨​។​
លោក គឹម សុខ ជាអ្នកវិភាគនយោបាយ ​និង​បញ្ហា​សង្គម​ (រូប​អាវ​ពណ៌​ខៀវ​ចាស់​) ​កំពុង​រៀប​ចំ​វ៉ាលី​ឡើង​យន្តហោះ​ទៅ​កាន់​ប្រទេស​ហ្វាំង​ឡង់ ​កាល​ពី​ថ្ងៃទី​ ១១​ តុលា ​ឆ្នាំ ​២០១៨​។​ @facebook
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ