អានតួអត្ថបទ
កម្ពុជា

លោក​​ឈុំ ​សុជាតិ៖ សិក្ខា​កាម​​លោត​​ឆ​ត្រយោ​ង​ម្នាក់​ស្លាប់​ ក្រោយពី​ឆ​ត្រ​យោង​មិន​រលាស់

​សិក្ខាកាម​ថ្នាក់​នាយ​ទាហាន​ជើង​គោក​ម្នាក់​ស្លាប់​ ក្រោយ​ពី​លោត​ឆត្រ​យោង​មិន​រលាស់​នៅ​វិទ្យា​ស្ថាន​កង​ទ័ពជើង​គោក​ថ្លុក​តាសេ​ក។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​នាយ​ឧត្តម​សេនីយ៍​ឈុំ​ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួងការ​ពារ​ជាតិ​។ លោក​បន្ថែ​មថា​ពេល​នេះ​ក្រុម​ការ​ងារ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​តាម​ដាន​មើល​លើ​ករណី​នេះ​រកកំហុស​បច្ចេក​ទេស​ផ្សេង​ទៀត​។  

ផ្សាយពាណិជ្ជកម្ម

 

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​លោក​ឈុំ ​សុជាតិ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំ​ង​ថា មូល​ហេតុ​បឋម​ដែលប​ណ្តាល​ឲ្យ​សិក្ខា​កាម​ម្នាក់​នេះ​ស្លាប់​ ដោយ​សារ​តែ​ឆត្រ​យោង​​មិន​រលាស់​ពេល ​​ដែល​លោត​ចេញ​ពី​យន្ត​ហោះ។​ ពេល​​នេះ​សាក​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ដោយ​មាន​ការ​ឧបត្ថម​មួយចំនួន​ពី​ក្រសួង​ការ​ពារ​ជាតិ​តាម​គោល​ការណ៍។​ ប៉ុន្តែ​លោក​ឈុំ ​សុជាតិ មិន​បាន​បញ្ជាក់​ទេ​ថា​ក្រសួង​ការ​ពារជាតិ​ឧបត្ថម​អ្វី​នោះ​។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ម៉ោង​៧ ​និង​៥២​នាទី​ ព្រឹក​ថ្ងៃ​ទី​៦ ​ខែម​ករា​នេះ ​នៅពេ​​ល​ដែល​មាន​ការ​ហ្វឹកហាត់​លោត​ឆ​ត្រយោ​ង​ក្នុង​វិញ្ញាសារ​លោត​ឆត្រ​យោង​ពេល​បញ្ចប់​កម្ម​សិក្សា​។

លោក​ឈុំ​ សុជាតិ​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​បញ្ជូន​សាក​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ក៏​មាន​ការ​​​ស៊ើប​អង្កេត​បន្ត​ ដើម្បី​​ស្វែង​​រ​ក​មូល​​ហេតុ​​​ផ្សេង​​ទៀត ​ក្រៅ​ពី​មូល​ហេតុ​បឋម​ ដែល​ថាឆត្រ​មិន​រលាស់​។​ លោក​បន្ថែម​ថា​គេស្គាល់​អត្ត​សញ្ញាណជ​ន​រង​គ្រោះហើ​យ ​ប៉ុន្តែ​លោក​មិន​​អាចផ្តល់​​ព័ត៌​មាន​​នេះ​ដល់​សាធារណជន​បាន​ទេ​។ លោក​លើក​ឡើង​ថា​កន្ល​ង​មក​ពេលលោត​ឆត្រ​គឺតែង​​តែមាន​ឆត្រតូច​ប្រើ​ជំនួស​ ឆត្រ​ធំ នៅពេល​ដែល​​មាន​​បញ្ហា ​​ប៉ុន្តែលោក​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​លំអិត​ពី​ការ​ធ្វើ​កោសល្យ​វិច្ច័យ ​លើករណី​នេះ​នៅ​​ឡើយទេ។

សាក្សី​ម្នាក់​ដែល​ចូល​រួម​ក្នុង​វគ្គ​លោត​ឆត្រ​យោង​នោះ ​បាន​បញ្ជាក់​ថា​ជន​រង​គ្រោះ​​គឺជា​​មនុស្ស​ស្លូត​ត្រង់ ​ហើយនៅ​សល់​តែ​រយៈ​ពេល​១ឆ្នាំទៀ​ត​ប៉ុណ្ណោះ ​ជនរងគ្រោះនឹ​​ងត្រូវ​បញ្ចប់​វគ្គ​សិក្សា​រយៈ​ពេល​៤ឆ្នាំ​៕   

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ