លោកឈាង វណ្ណារិទ្ធិ៖ “កម្ពុជា-ហ្វីលីពីននឹងមានទូតឡើងវិញនៅពេលឆាប់ៗនេះ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០០
ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte បានមកបំពេញទស្សនៈកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនេះ កម្ពុជានិងហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សារណៈចំនួន៤ ស្តីពីវិស័យកីឡា ឧក្រិដ្ឋកម្មឆ្លងដែន វិស័យការងារ និងទេសចរណ៍ ព្រមទាំងការផ្តល់អាហាររូបករណ៍ ៦០កន្លែងទៅដល់សិស្សរបស់កម្ពុជា។ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ដែលជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់សិក្សាយុទ្ធសាស្ត្រ។ លោកឈាង វណ្ណារិទ្ធិ បានអះអាងថា ក្នុងសម័យរបស់លោក Rodrigo Duterte នឹងមានទំនាក់ទំនងការទូតល្អឡើងវិញបន្ទាប់ពីកម្ពុជាបានដកអគ្គរាជទូតរបស់ខ្លួនចេញពីហ្វីលីពីន។