អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន​ត្រឡប់​ពី​ចូល​រួម​​​វេទិកាសេដ្ឋ​កិច្ច​ពិភព​លោក

​នៅ​ព្រឹក​នេះ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុ​ន ​សែន​បាន​វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភ​ពលោ​ក ​​ក្រុង​ដាវ៉ូស ប្រទេស​ស្វីស​វិញ​ហើយ​។ ក្នុង​ឱកាស​ចូល​រួម​កិច្ច​ប្រជុំ​ចាប់​តាំង​ពី​ថ្ងៃទី​១៧ ​រហូត​ដល់​ថ្ងៃ​ទី២០​ ខែ​មករា លោក​ហ៊ុន ​សែន​ បាន​ជួប​នឹង​ប្រធាន​ក្រុម​ហ៊ុន​ធំៗ​ក្នុងពិភព​លោក រួម​ទាំង​មេដឹក​នាំពិ​ភព​លោក​មួយ​ចំនួ​នទៀត។​ នៅ​​ថ្ងៃ​​ទី១​០​ ដល់​ថ្ងៃទី​១២ ​ខែ​ឧសភា​ ខាង​មុខ​នេះ ​កម្ពុជា​ក៏​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​វេទិកា​សេដ្ឋ​កិច្ចពិភព​លោក​ស្តីពី​អាស៊ានឆ្នាំ​២០១៧ ​ដែរ​។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ក្នុងវេ​ទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ប្រទេស​ស្វីស​
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ក្នុងវេ​ទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ប្រទេស​ស្វីស​ PM Hun Sen Page
ផ្សាយពាណិជ្ជកម្ម

 

រយៈ​ពេលជា​​ង​៤​ថ្ងៃ ​ក្នុង​បេសកកម្ម​​ចូល​រួម​ក្នុង​វេទិកា​សេដ្ឋ​កិច្ច​ពិភ​ពរបស់​រដ្ឋាភិបាល​កម្ពុជា​ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​បាន​ស្នើ​ឲ្យ​ភាគី​ស្វីស​ ពង្រីក​ទំហំ​ពាណិជ្ជក​ម្ម​នៃ​ប្រទេស​ទាំ​ង​ពីរ​ឲ្យ​កាន់​​តែ​​​ធំ​​ជាង​មុន ខណៈទំហំ​ពាណិជ្ជ​កម្មប​ច្ចុប្បន្ន​នេះ ​មាន​ជាង​៣០​លាន​ដុល្លារ​។ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​គ្នា ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ (FTA) ​ជា​ពិសេស​ទិស​ដៅ​ជំរុញ​ឲ្យ​វិស័យ​ឯក​ជន​កម្ពុជា-​ស្វីស ចូល​រួម​ឲ្យ​បានច្រើន​ឡើង ​ដូច​ជាកា​រ​នាំ​ផលិត​ផល​ស្វីស ​ដែល​មាន​គុណ​ភាព​ចូល​កម្ពុជា​ និង​នាំ​ផលិត​ផល​កម្ពុជា​ដូច​ជា​អង្ករចេញ​មក​ប្រទេស​ស្វីស​ផង​ដែរ។​ នេះ​បើ​យោង​តាម​​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​។

ក្រៅ​ពី​នេះ លោក​​​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​​ជួប​​ពិភាក្សា​ការ​ងារ​ទ្វេភាគី​ជា​មួយ ​លោកស្តេហ្វិន ឡវេន ​(Stefan Löfven) នា​យក​រដ្ឋ​មន្រ្តីនៃ​​ប្រទេស​ស៊ុយ​អែត​។ កិច្ច​ពិ​ភាក្សារ​វាង​មេដឹ​ក​នាំ​ទាំង​ពីរ​គឺ​ផ្តោត​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគី​ ពហុភាគី​ បញ្ហាតំ​បន់​ និង​អន្តរ​ជាតិ ​និង​បញ្ហា​ជន​ភៀស​ខ្លួន​នៅ​តំបន់​អាស៊ី ​និង​អឺរ៉ុ​ប​ដែល​កំពុង​វិវត្តន៍​កើត​ឡើងង។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន ​ក៏​បាន​ជួប​ពិភាក្សា​ជា​មួយ​នាយិកាធនាគារ​អាមេរិក​ប្រចាំ​ហុង​កុង ​ហើយ​ជាលទ្ធ​ផល ​នាយិកាធនាគារ​អាមេរិក​ប្រចាំហុ​ង​កុង​ នឹង​ខិត​ខំជួ​យ​ជំរុញ​អ្នក​វិនិយោគ​ទុន ​ចុះ​មក​ធ្វើ​ការ​សិក្សាដើម្បី​ពិនិត្យ​លទ្ធភាព​នៃ​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ លើ​វិស័យ​ថាម​ពល ​សំណង់ ​និង​វិស័យ ​ហិរ​ញ្ញវត្ថុ។​

លោកហ៊ុន​ សែន ​ក៏​បាន​ជួប​ពិភាក្សាជាមួយលោក​ប្រធាន​នាយក​ប្រតិបត្តិក្រុមហ៊ុន Air Asia លោក អេនតូនី ហ្វ័រនែនដេស (Anthony.F Fernandes) ផងដែរ។ ប្រធាន​នាយកប្រតិ​បត្តិក្រុមហ៊ុន ​Air Asia រូបនេះ ថា​នឹង​បើក​ការិយាល័យ​ខ្លួន​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ រួម​ចំណែក​ក្នុង​ការ​​បណ្តុះ ​បណ្តាល​ធន​ធាន​មនុស្ស​ដល់​ប្រទេស​កម្ពុជា ​លើវិស័យ​សេវា​ដឹក​ជញ្ជូន​ និង​វិស័យ អា​កាសចរណ៍។​

ក្រៅ​ពី​នេះលោ​ក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ជួប​នឹង​ប្រមុខ​ដឹក​នាំ​សំខាន់​ៗ ផ្សេង​ទៀត​​ដែរ​។ ចុង​ក្រោយ​នៃវេ​ទិកាសេដ្ឋ​កិច្ចពិ​ភព​លោក​នោះ​លោក​នាយក​រដ្ឋ​ហ៊ុន ​សែន​ក៏​បាន​ចូល​រួម​វេទិកា​ស្តីពី​ “តើ​អាស៊ាន​ជា​សហគមន៍មួយ​ហើយ​ឬ​នៅ?​” ដែ​លមានការ​ចូល​រួម​ពី ​លោក​នាយ​ក​រដ្ឋ​ម​ន្រ្តី​​វៀត​ណាម ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc)ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ