លោក ហង្ស ពុទ្ធា៖« គណបក្សទាំងអស់ត្រូវគោរពឲ្យបាននូវច្បាប់ បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥៤
យុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ទី៧ខែកក្កដា ខាងមុខនេះហើយ។ យុទ្ធនាការនេះ នឹងបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដាខាងមុខ ខណៈដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩កក្កដា។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ថ្លែងថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយ ក្នុងការរៀបចំឲ្យមានដំណើរការឃោសនាបោះឆ្នោតមួយ ប្រព្រឹត្តទៅដោយមិនមានឧបសគ្គ។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា គ.ជ.ប បានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ជួយសម្រួលដល់គណបក្សនយោបាយនានា ក្នុងការហែរក្បួនរកសម្លេងឆ្នោត ដែលមានរយៈពេល២១ថ្ងៃនេះ។