បទយកការណ៍
កម្មករអូសរទេះនៅព្រំដែនបារម្ភខ្លាចគេលែងប្រើកម្លាំងមនុស្សដោយប្រើជំនួសកម្លាំងម៉ាស៊ីន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៥
«ប្រើកម្លាំងអូសរទេះដើម្បីប្ដូរយកលុយ»ជាសកម្មភាពមួយកើតមានរៀងរាល់ថ្ងៃនៅចំណុចព្រំដែនកម្ពុជា ថៃ ស្ថិតនៅក្នុងខេត្តកោះកុង។ នៅទីនោះកម្មករខ្មែរទាំងពីរភេទទទួលបានចំណូលជាមធ្យម២ម៉ឺនរៀលក្នុងមួយថ្ងៃ។ ចង់បានចំណូលលើសនេះអាស្រ័យលើកម្លាំង និងទឹកចិត្តភ្ញៀវចេញចូលតាមព្រំដែន។ តាមរយៈក្បាលមេក្រូរបស់វិទ្យុបារាំងអន្តរជាតិRFI កម្មករខ្លះបារម្ភខ្លាចបាត់បង់ការងារជាអ្នកអូសរទេះ នៅថ្ងៃណាមួយ បើគេលែងប្រើកម្លាំងមនុស្សហើយប្ដូរមកប្រើជំនួសកម្លាំងម៉ាស៊ីន។