អានតួអត្ថបទ
កម្ពុជា-តុលាការ

ព្រឹត្តិបត្រ CCHR៖ ស្តី្រ​ទទួល​បាន​យុត្តិធម៌ មិន​ស្មើ​បុរស​ ក្នុង​ប្រព័ន្ធ​តុលាការ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ​នៅ​ថ្ងៃ​ទី​ ៩​សីហា បាន​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន ស្តី​ពី សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​សម្រាប់​ស្ត្រី​នៅ​កម្ពុជា។ បន្ទាប់​ពី​បាន​សង្កេតការណ៍​ពី​ចន្លោះ ឆ្នាំ ២០១៦ ដល់​ ២០១៨ CCHR បាន​រក​ឃើញ​ថា ស្ត្រី​មួយ​ចំនួន នៅ​មិន​ទាន់​ទទួល​បាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន និង​ការ​ចោទ​ប្រកាន់​លើ​ហិង្សា​យេនឌ័រ​ជា​ដើម។

ផ្ទាំង​ផ្សព្វផ្សាយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ។ លោក​សម រង្ស៊ី កាល​ពី​យប់​មិញ បាន​វាយ​ប្រហារ​មក​លើ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជុំវិញ​ការ​បបួល​លោក​ស្បថ​ស្បែ និង​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
ផ្ទាំង​ផ្សព្វផ្សាយ​ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅក្នុង​គ្រួសារ។ លោក​សម រង្ស៊ី កាល​ពី​យប់​មិញ បាន​វាយ​ប្រហារ​មក​លើ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ជុំវិញ​ការ​បបួល​លោក​ស្បថ​ស្បែ និង​ជុំវិញ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។
ផ្សាយពាណិជ្ជកម្ម

តាម CCHR ខណៈដែល​បុរស និង​ស្ត្រី ប្រឈម​នឹង​បញ្ហា​ដូចគ្នា នៅ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ប៉ុន្តែ​ផល​ប៉ះ​ពាល់​ បាន​ជះ​ទៅ​លើ​​ស្ត្រី​ខ្លាំង​ជាង​បុរស។ ហើយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ជា​ម្តាយ ជា​ជន​ងាយ​រង​គ្រោះ​បំផុត ខណៈ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ឃាំង។ ជា​ជន​រង​គ្រោះ ដោយ​សារ​តែ​ការ​ទម្លាប់​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​ជា​ម្តាយ​មាន​កូន ដោយ​មិន​បាន​ពិចារណា ពី​ស្ថានភាព​របស់​ពួក​គេ ឬ មិន​បាន​ពិចារណា​ពី​សុខុមាលភាព​របស់​ម្តាយ​ និង​កូន។ CCHR បាន​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ អាច​ប៉ះ​ពាល់​ផ្នែក​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ដល់​ទាំង​ម្តាយ និង​កូន។

ក្នុង​ចំណោម​សំណុំ​រឿង​ចំនួន ៤៥៣ ដែល​ CCHR បាន​សង្កេតការណ៍​ ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ ដល់​ខែ​មិថុនា ឆ្នាំ ២០១៨ មាន​ជន​ជាប់​ចោទ​ជា​ស្ត្រី​ចំនួន ២៨​ភាគ​រយ មិន​មាន​វត្តមាន​ក្នុង​សវនាការ ដោយ​សារ​ករណី​ខ្លះ គឺ​ស្ត្រី​ខ្វះ​ខាត​ទំនាក់​ទំនង​រវាង​សាលា​ឧទ្ធរណ៍ និង​មណ្ឌល​កែ​ប្រែ ហើយ​ជន​ជាប់​ចោទ​ជា​ស្ត្រី ចំនួន ២៦​ភាគ​រយ មិន​មាន​មេធាវី​តំណាង។ CCHR បាន​ចាត់​ទុក​ថា​ នេះ​គឺ​ជា​ការ​រើស​អើង។

ព្រឹត្តិបត្រ​របស់ CCHR ដដែល បាន​រក​ឃើញ​ដែរ​ថា ចំនួន​ស្ត្រី​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ នៅ​មាន​ចំនួន​តិច​តួច​បំផុត។ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៧ ចំនួន​ស្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្រ​មាន​ការ​ផ្លាស់​ប្តូរ ដោយ​ស្រ្តី​ជា​ចៅក្រម មាន​តែ ១៤​ភាគ​រយ​នៃ​ចៅ​ក្រម​ទាំង​អស់ ស្ត្រី​ជា​ព្រះ​រាជអាជ្ញា​មាន ១២​ភាគ​រយ​នៃ​ចំនួន​ព្រះ​រាជអាជ្ញា​ទាំង​អស់ ស្ត្រី​ជា​ក្រឡា​បញ្ជី​មាន ២២​ភាគ​រយ នៃ​ក្រឡា​បញ្ជី​ទាំង​អស់ និង​ស្ត្រី​ជា​មេធាវី មាន​ ២០​ភាគ​រយ នៃ​ចំនួន​មេធាវី​ទាំង​អស់។

វិសមភាព​យែនឌ័រ​បែប​នេះ ត្រូវ​បាន CCHR លើក​ឡើង​ថា អាច​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជន​ជាប់​ចោទ​ ជន​រង​គ្រោះ និង​សាក្សី​ជា​ស្ត្រី និង​ធ្វើ​ឲ្យ​មាន​បរិយាកាស​អាប់​អួរ ដល់​ជន​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន ឬ ជន​រង​គ្រោះ​ពី​ហិង្សា​ផ្លូវ​ភេទ ដែល​ជា​ញឹក​ញាប់​ ត្រូវ​ទទួល​រង​ការ​បាក់​ស្បាត ឬ ការ​ស្តី​បន្ទោស​ម្តង​ទៀត។

ដោយ​សារ​កង្វះ​ខាត​ទាំង​នេះ CCHR បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល គួរ​តែ​ពិនិត្យ​ឡើង​វិញ​លើ​គោល​នយោបាយ​ជំនួយ​ផ្នែក​ច្បាប់​របស់​ខ្លួន ដើម្បី​ធានា​ថា​ស្ត្រី​ទទួល​បាន​ភាព​ស្មើ​គ្នា​នូវ​យុត្តិធម៌ និង​ការ​ទទួល​បាន​ជំនួយ​ពី​មេធាវី ប្រកប​ដោយ​ប្រសិទ្ធភាព។ ហើយ​គួរ​មាន​ការ​ណែ​នាំ​ដល់​ក្រសួង​មហា​ផ្ទៃ ក្នុង​ការ​ការពារ​សាក្សី និង​ជន​រង​គ្រោះ រួម​ទាំង​អនុម័ត​ច្បាប់​ការពារ​សិទ្ធិ​ជន​រង​គ្រោះ​ពី​ហិង្សា​យេនឌ័រ ដោយ​ផ្តោត​លើ​ការ​គោរព​ភាព​ឯកជន ការ​គាំពារ​ផ្លូវ​ច្បាប់ ផ្លូវ​ចិត្ត និង​ការ​បំពាក់​បំប៉ន​ដល់​មន្ត្រី​តុលាការ​ ឲ្យ​បាន​គ្រប់​គ្រាន់​លើ​បញ្ហា​ទាក់​ទង​នឹង​យេនឌ័រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ