អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​ជា​អ្វី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ បានបើ​ក​សម្ពោធ​ជា​ផ្លូវការ នៅ​​ថ្ងៃ​ទី ៧ តុលា ២០១៤ ដើម្បី​ផ្តល់​សេវា​ពិគ្រោះ ព្យាបាល ​វះ​កាត់ ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​-សរសៃ​ប្រសាទ​ និង​ខួរ​ក្បាល។ ​ ​ មាន​ស្តង់ដារ​អន្តរជាតិ មាន​បំពាក់​សម្ភារៈ​បរិក្ខារ​​ទំនើប មាន​គ្រូពេទ្យ​ជា​អ្នក​ឯកទេស ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​ អាចព្យាបាល​និង​វះ​កាត់​សង្គ្រោះ​បន្ទាន់ ជំងឺ​ធ្ងន់ធ្ងរ​នៅ​នឹង​ក្បាល​ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ជា​ដើម​។ល។ បាន​មិន​ដូច​ពេល​មុន​ទេ។ លោកសាស្រ្តាចារ្យ​រង វូ សុភៈរស្មី គ្រូពេទ្យ​ឯកទេស​និង​ជា​ប្រធាន​ផ្នែក​វះ​កាត់​ប្រព័ន្ធ​​ប្រសាទ សូម​ជម្រាប​ជូន​លោក​អ្នក​នាង​អំពី​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នេះ និង​អំពី​អ្វី​ទៅ​ជា​ជំងឺ​និង​រោគ​សញ្ញា​សង្ស័យ​ គួរ​ស្វែង​រក​ពិគ្រោះ​ជំងឺ​ប្រព័ន្ធ​ប្រសាទ។

គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះកាត់​​​នៅក្នុង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ
គ្រូពេទ្យ​កំពុង​ធ្វើ​ការ​វះកាត់​​​នៅក្នុង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ©RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ