អានតួអត្ថបទ
កម្ពុជា

មេធាវី​៖​ លោក ​កឹម សុខា ​នឹង​ទទួល​យក​សិទ្ធិ​ធ្វើ​នយោបាយ​មក​វិញ ​ប្រសិន​បើ​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព

លោក ​ចាន់ ចេន ​មេធាវី​មួយ​រូប​របស់​លោក​កឹម សុខា ​បាន​ចេញ​មក​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ RFI​នៅ​រសៀល​នេះ​ថា ​កូន​ក្តី​របស់​លោក​នឹង​ទទួលយកសិទ្ធិ​ធ្វើនយោបាយ​មក​វិញ​ ក្នុង​ករណី​ដែល​កូន​ក្តី​របស់​លោក ​គឺ​លោក ​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​មាន​សេរីភាព​ពេញលេញ​។ លើស​ពី​នេះ ​លោក​មេធាវី ​ចាន់ ចេន ​ក៏​បាន​លើក​ឡើង​ចំណុច​សំខាន់​ៗ​១​ចំនួន​ទៀត​ ក្នុង​នោះ​គឺ​កូន​ក្តី​របស់​លោក ​មិន​បាន​គាំទ្រ​ដល់​សកម្មភាព​របស់​លោក ​សម រង្សី ​នៅ​ឯ​ក្រៅ​ប្រទេស​នោះ​ទេ​។ ​តាម​លោក ​ចាន់ ចេន ​ជា​ការ​ដែល​មិន​អាច​ទៅ​រួច ​ដែល​ថា​កូន​ស្រី​របស់​លោក ​កឹម សុខា ​និង​អ្នក​គាំទ្រ​ឯ​ទៀត​ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​ខណៈ​លោក​កឹម សុខា ​មិន​ទាន់​មាន​សេរីភាព​នៅ​ឡើយ​។ ​សូម​ស្តាប់​ប្រសាសន៍​លោក​មេធាវី ​ចាន់ ចេន​៖

លោក​ ចាន់ ចេន មេធាវីលោក កឹម​ សុខា
លោក​ ចាន់ ចេន មេធាវីលោក កឹម​ សុខា fb
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ