ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ក្នុងកាលៈទេសៈនេះ តើមន្រ្តីអតីតបក្សប្រឆាំងគួរ ឫមិនគួរស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:២១
ម្សិលមិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក្នុងសម្ដីធ្ងន់ៗបានព្រមានបិទទ្វារលែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញពីមន្រ្តីអតីតបក្សប្រឆាំងនៅមុន ឫក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ បើសិនពួកគេនៅតែរារែកមិនដាក់ពាក្យស្នើសុំសិទ្ធិនេះវិញ។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីថែមទាំងប្រកាសដាច់ណាត់ថា មិនមានការចរចានយោបាយណាមួយកើតឡើងឡើយនៅថ្ងៃខាងមុខ។ ដូច្នេះ សម្រាប់មន្រ្តីអតីតបក្សប្រឆាំង តើគួរឫមិនគួរស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅក្នុងអំឡុងពេលនេះ?