អានតួអត្ថបទ
បទយកការណ៍

លោក​ជា ឡង់ដា៖​ “ការ​បង្កើត​ក្រុម​ហ៊ុន​ត្រូវ​មាន​ចិត្ត​ក្លាហាន ច្នៃ​ប្រឌិត​ថ្មី និង​បង្កើត​ដៃ​គូរ​ពាណិជ្ជកម្ម​ឱ្យ​ច្រើន”

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ជា​ ឡង់ដា ជា​ស្ថាបនិក​ក្រុមហ៊ុន Bookmebus បាន​បង្កើត​ក្រុមហ៊ុន ១​ក្នុង​រយៈ​ពេល​ឆាប់ៗ ហើយ​កំពុង​បង្កើន​ទន់​របស់​ខ្លួន​ពី​ ១០​ម៉ឺន​ដុល្លារ​ទៅ​ដល់​ ១​លាន​ដុល្លារ​ថែម​ទៀត​ផង។ យុវជន​វ័យ​ ២៧​ឆ្នាំ​រូប​នេះ បាន​ចែក​រំលែក​បទ​ពិសោធន៍​ថា ការ​បង្កើត​ក្រុមហ៊ុន​ត្រូវ​មាន​ចំណង់​ខ្ពស់ ភាព​ប្រឌិត​ខ្ពស់​ ដើម្បី​បំពេញ​ទៅ​តាម​តម្រូវ​ការ​ និង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម។ នោះ​អតិថិជន​នឹង​ហ៊ាន​ចំណាយ​ប្រាក់​ឱ្យ​ទៅ​ក្រុមហ៊ុន។ បន្ថែម​ពី​នេះ ការ​តស៊ូ​ក៏​ត្រូវ​តែ​មាន បើ​ទោះ​ជា​ក្នុង​ទម្រង់​ណា​ក៏​ដោយ តស៊ូ​ធ្វើ​ការ​ដាច់​យប់ ជួប​អតិថិជន​ម្តង​ហើយ​ម្តង​ទៀត និង​មិន​ត្រូវ​ភ្លេច​ការ​សុំយោបល់​ពី​ក្រុម​អាជីវករ ដែល​មាន​បទ​ពិសោធន៍​ប្រហាក់​ប្រហែល​​នឹង​អាជីវកម្ម​របស់​ខ្លួន។ ចំណុច​ទាំង​នេះ​នឹង​ជួយ​ជំរុញ​ឱ្យ​អាជីវកម្ម​ដើរ​ទៅ​មុខ​លឿន​ស្រប​នឹង​ភាព​ប៉ិន​ប្រសព្វ​លើ​ការ​ផ្សព្វ​ផ្សាយ​ផង​ដែរ។

លោកជា ឡង់ដា៖ “ការបង្កើតក្រុមហ៊ុនត្រូវមានចិត្តក្លាហាន ច្នៃប្រឌិតថ្មី និងបង្កើតដៃគូរពាណិជ្ជកម្មឱ្យច្រើន”
លោកជា ឡង់ដា៖ “ការបង្កើតក្រុមហ៊ុនត្រូវមានចិត្តក្លាហាន ច្នៃប្រឌិតថ្មី និងបង្កើតដៃគូរពាណិជ្ជកម្មឱ្យច្រើន”
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ