អានតួអត្ថបទ
បទសម្ភាស

លោក​ឈាង វណ្ណារិទ្ធិ៖ ជា​ម្ចាស់​ផ្ទះ អ្នក​វិនិយោគ​នៅ​ទូ​ទាំង​ពិភព​លោក​នឹង​មាន​ឱកាស​ស្គាល់​កម្ពុជា ហើយ​អាច​ដាក់​ទុន​វិនិយោគ

ចុះផ្សាយ​នៅ​ថ្ងៃ៖

 វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន​ដែល​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ១០ មក​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​ ១២​ឧសភា​នេះ។ វេទិកា​នេះ​ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នេះ​ មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្ត្រី​ពី​បណ្តា​ប្រទេស​អាស៊ាន និង​អ្នក​ជំនាញ អ្នក​សេដ្ឋកិច្ច​ប្រមាណ ៧០០​នាក់។ ប្រធាន​បទ​នៃ​កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​ការ​ត​ភ្ជាប់​អាស៊ាន ការ​អភិវឌ្ឍន៍​នៃ​វិស័យ​បច្ចេកវិទ្យា និង​បញ្ហា​របស់​យុវជន​ជា​ដើម។ ដូច​នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ គឺ​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ។ បណ្ឌិត​ដែល​ជា​ជំនាញ​កិច្ច​ការ​អាស៊ី បាន​លើក​ឡើង​ថា​ដោយ​សារ​តែ​កម្ពុជា មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច និង​យុវជន​ក្មេងៗ ដូច​នេះ បាន​ជា​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ប្រារព្ឋ​នៅ​កម្ពុជា។ ជាមួយ​គ្នា​នេះ អ្នក​វិនិយោគ​នៅ​ទូ​ទាំង​ពិភព​លោក​នឹង​មាន​ឱកាស​ស្គាល់​កម្ពុជា​ដែល​ពួក​គេ​មិន​ដែល​បាន​មក ហើយ​វា​ក៏​ជា​ឱកាស​ដែល​អ្នក​រកស៊ី​អាច​បោះ​ទុន​នៅ​កម្ពុជា​ផង​ដែរ។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ​ អ្នក​ជំនាញ​កិច្ចការ​អាស៊ី
លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ​ អ្នក​ជំនាញ​កិច្ចការ​អាស៊ី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ