លោកឈាង វណ្ណារិទ្ធិ៖ ជាម្ចាស់ផ្ទះ អ្នកវិនិយោគនៅទូទាំងពិភពលោកនឹងមានឱកាសស្គាល់កម្ពុជា ហើយអាចដាក់ទុនវិនិយោគ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២២
វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែលចាប់ផ្តើមតាំងពីថ្ងៃទី ១០ មកបានបិទបញ្ចប់ហើយនៅថ្ងៃទី ១២ឧសភានេះ។ វេទិកានេះដែលកម្ពុជាជាម្ចាស់ផ្ទះនេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីពីបណ្តាប្រទេសអាស៊ាន និងអ្នកជំនាញ អ្នកសេដ្ឋកិច្ចប្រមាណ ៧០០នាក់។ ប្រធានបទនៃកិច្ចពិភាក្សាបានផ្តោតលើការតភ្ជាប់អាស៊ាន ការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យា និងបញ្ហារបស់យុវជនជាដើម។ ដូចនេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ។ បណ្ឌិតដែលជាជំនាញកិច្ចការអាស៊ី បានលើកឡើងថាដោយសារតែកម្ពុជា មានសក្តានុពលផ្នែកសេដ្ឋកិច្ច និងយុវជនក្មេងៗ ដូចនេះ បានជាវេទិកាសេដ្ឋកិច្ចពិភពលោកប្រារព្ឋនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកវិនិយោគនៅទូទាំងពិភពលោកនឹងមានឱកាសស្គាល់កម្ពុជាដែលពួកគេមិនដែលបានមក ហើយវាក៏ជាឱកាសដែលអ្នករកស៊ីអាចបោះទុននៅកម្ពុជាផងដែរ។