អានតួអត្ថបទ
បទយកការណ៍

លោក ឆាយ សុផល៖ “មិនមែន​គ្រប់​មេដឹកនាំ​ ពេលស្លាប់​ត្រូវ​បាន​ពលរដ្ឋ​យំ​សោកស្តាយ​ទេ”

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ឆាយ សុផល ​ជា​អ្នកកាសែត​ជើងចាស់​ម្នាក់​នៅ​កម្ពុជា។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​បាន​ចេញ​ផ្សាយ​សៀវភៅ​មួយក្បាល​ និយាយ​អំពី​ អតីត​និង​បច្ចុប្បន្ន​មេដឹកនាំ​នៅ​កម្ពុជា​ចំនួន​ ៣៦​​រូប ។ជា​អ្នកស្រាវជ្រាវ​ពី​ប្រវត្តិមេដឹកនាំ​ខ្មែរ​ ជា​អ្នក​តាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ ​និង​ជាតិ ​លោកឆាយ​ សុផល ​មើលឃើញ​ថា​លោក ​លី ក្វាន់យូ ​នាយករដ្ឋមន្រ្តី​ទី​១​ និង​ជាបិតា​ស្ថាបនិក​ប្រទេស​សិង្ហបុរី​ ដែល​បាន​ស្លាប់កាល​ពី​ថ្ងៃ​ចន្ទ​ទី​២៣​មីនា​នេះ ​គឺ​ជាមេដឹកនាំ​មួយ​រូប​ដែល​ទទួល​​បាន​ការ​គោរព​ ការ​សោកស្តាយ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​គ្រប់​និន្នាការ។ ​នៅក្នុង​កិច្ច​សន្ទនា​មួយ​ ជាមួយ​ អ៊ឹម ណាវិន​ លោកឆាយ​ សុផល លើក​ឡើង​ថា​ មិនមែន​គ្រប់​មេដឹកនាំ​ទំាង​អស់ លើលោក​ ពេល​ស្លាប់​ទៅ​ ទទួល​បាន​ការ​សោកស្តាយ​ពី​ប្រជាពលរដ្ឋ​ ដូចលោក លី ក្វាន់យូនេះ​ឡើយ។  

លោក ឆាយ សុផល អតីត​អ្នកកាសែត​និង​ជា​អ្នក​សរសេរ​សៀវភៅ​អំពី​មេដឹកនាំ​កម្ពុជា​។
លោក ឆាយ សុផល អតីត​អ្នកកាសែត​និង​ជា​អ្នក​សរសេរ​សៀវភៅ​អំពី​មេដឹកនាំ​កម្ពុជា​។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ