ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/02 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/02 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/02 12h00 GMT
កម្ពុជា

​សេច​ក្តី​ថ្លែង​ការណ៍​ទាក់​ទង​ទៅ​នឹង​ជន​ជាតិ​រ៉ូហ៊ីង​យ៉ា កំ​ពុង​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ APPF ​នៅ​សៀម​រាប​តាន​តឹង​

media លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្ស​ប្រជាជន​កម្ពុជា RFI/Siv Channa

កិច្ច​ប្រជុំ​ចំនួន​ពីរ​ស្តី​ពី​បញ្ហា​សន្តិសុខ ​នយោបាយ ​និង​ពាណិជ្ជកម្ម ​ត្រូវ​បាន​​ធ្វើ​ឡើង​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​នៅ​ខេត្ត​សៀមរាប ​តាមរយៈ​វេទិកា​សភា​អាស៊ី-​ប៉ាស៊ីហ្វិក​(APPF)​ លើក​ទី​២៧​។ ​ទាក់ទង​ទៅ​នឹង​បញ្ហា​សន្តិសុខ ​និង​នយោបាយ ​គណៈប្រតិភូ​រដ្ឋសភា​នៃ​ប្រទេស​ដែល​បាន​ចូលរួម ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ជា​បន្តបន្ទាប់​។ ​ក៏​ប៉ុន្តែ ​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ ​គឺ​សេចក្តី​ថ្លែងការណ៍​ទាក់ទង​ទៅនឹង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ង នៃ​ប្រទេស​ភូមា ​ដែល​នេះ​ជា​បញ្ហា​ក្តៅ​គគុក​។ ​លោក ​ឈាង វុន ​អ្នក​នាំពាក្យ​រដ្ឋ​សភាក​ម្ពុ​ជា ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ថា ការ​ព្រាង​សេចក្តី​សម្រេច​របស់​ប្រទេស​កាណាដា ​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​ជាដើម ​កម្ពុជា​មាន​ការ​លំបាក​ខ្លះ ​ដោយសារ​នៅ​ក្នុង​លក្ខន្តិកៈ​អាស៊ាន ​គឺ​ហាម​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រវាង​សមាជិក​ឡើយ​។ ​លោក​ថា ​កម្ពុជា ​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ា​នី ​ដឹកនាំ​អនុគណៈកម្មការ​ខ្លឹមសារ ​ពាក់ព័ន្ធ​នឹង​នយោបាយ ​និង​សន្តិសុខ​នេះ ​មាន​ភារៈ​កិច្ច​សម្របសម្រួល​បញ្ហា​ទាំងអស់​នេះ​ឲ្យ​រលូន ​ដើម្បី​រក​កុងសង់ស៊ីស ​ឬ​ក៏​ទំលាក់ចោល ​ឬ​រុញ​ទៅ​កិច្ច​ប្រជុំ​ឆ្នាំ​ក្រោយ​។ 

សូមស្តាប់ប្រសាសន៍ លោក ឈាង វុន៖ 16/01/2019 ស្តាប់

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ