ឈាង វណ្ណាស័ក្តិ កូនខ្មែររៀននៅអាមេរិក មានមហិច្ឆតាជួយដណ្តើមមេដាយជូនកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៤៣
ឈាង វណ្ណាស័ក្តិ គឺជាកីឡាករវាយកូនបាល់ (Tennis) ស្ថិតនៅក្នុងក្រុមជំរើសជាតិកម្ពុជា ហើយកំពុងទទួលបានការសិក្សាផ្នែកកីឡានេះនៅឯសហរដ្ឋអាមេរិកទន្ទឹមនឹងការសិក្សារបស់ខ្លួន។ នៅអំឡុងខែសីហាឆ្នាំ២០១៧នេះ វណ្ណាស័ក្តិ បានវិលត្រលប់មកលេងស្រុកកំណើតវិញនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីរូបគេបានចាកចេញទៅសហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំមុន។ បើទោះបីជាពេលនេះ គឺជាពេលវេលាសម្រាកវិស្សមកាលក្តី តែកីឡាករវ័យ២០ឆ្នាំ ដែលមានកម្ពស់ ១.៨៣ ម៉ែត្រនេះ មិនសម្រាកនោះទេ ផ្ទុយទៅវិញ រូបគេបានចូលរួមហ្វឹកហាត់ជាមួយក្រុមកីឡាករជម្រើសជាតិកម្ពុជា ដោយរំពឹងថា នៅឆ្នាំ២០២៣ខាងមុខ រូបគេនឹងជួយដណ្តើមមេដាយជូនកម្ពុជា។