អានតួអត្ថបទ
បទយកការណ៍

ឈាង វណ្ណាស័ក្តិ កូន​ខ្មែរ​រៀន​នៅ​អាមេរិក មាន​មហិច្ឆតា​ជួយ​ដណ្តើម​មេដាយ​ជូន​កម្ពុជា នៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈាង វណ្ណាស័ក្តិ គឺ​ជា​កីឡាករ​វាយ​កូន​បាល់ (Tennis) ស្ថិត​នៅ​ក្នុង​ក្រុម​ជំរើស​ជាតិ​កម្ពុជា​ ហើយ​កំពុង​ទទួល​បាន​ការ​សិក្សា​ផ្នែក​កីឡា​នេះ​នៅ​ឯ​សហរដ្ឋ​អាមេរិក​ទន្ទឹម​នឹង​ការ​សិក្សា​របស់​ខ្លួន។ នៅ​អំឡុង​ខែ​សីហា​ឆ្នាំ​២០១៧​នេះ វណ្ណាស័ក្តិ បាន​វិល​ត្រលប់​មក​លេង​ស្រុក​កំណើត​វិញ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​រូប​គេ​បាន​ចាក​ចេញ​ទៅ​សហរដ្ឋ​អាមេរិក កាល​ពី​ខែ​សីហា ឆ្នាំ​មុន។ បើ​ទោះ​បី​ជា​ពេល​នេះ គឺ​ជា​ពេល​វេលា​សម្រាក​វិស្សមកាល​ក្តី តែ​កីឡាករ​វ័យ​២០​ឆ្នាំ ដែល​មាន​កម្ពស់ ១.៨៣ ម៉ែត្រ​នេះ មិន​សម្រាក​នោះ​ទេ ផ្ទុយ​ទៅ​វិញ រូប​គេ​បាន​ចូល​រួម​ហ្វឹក​ហាត់​ជាមួយ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ដោយ​រំពឹង​ថា នៅ​ឆ្នាំ​២០២៣​ខាង​មុខ រូប​គេ​នឹង​ជួយ​ដណ្តើម​មេដាយ​ជូន​កម្ពុជា។

ឈាង វណ្ណាស័ក្តិ កីឡាករ​វាយ​កូន​បាល់ (Tennis)
ឈាង វណ្ណាស័ក្តិ កីឡាករ​វាយ​កូន​បាល់ (Tennis) @ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ