ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​អង្គការ​អន្តរជាតិ​ចំនួន​៦​ ព្រមាន​ពី​ឧប​សគ្គ​ចំនួន​២​ទាក់​ទង​នឹង​សិទ្ធិ​កុមារ​នៅ​កម្ពុជា​

media  
«ស្នាមញញឹមកុមារ ផ្ដល់នូវភាពស្រស់ថ្លាដល់សង្គមជាតិ» (រូបភាពតំណាង) @Save the Children

អង្គការ​អន្តរជាតិ​ចំនួន៦ ដែល​ធ្វើ​ការងារ​លើក​កម្ពស់​សិទ្ធិ​កុមារ បាន​ចេញ​របាយការណ៍​ស្រាវ​ជ្រាវ​មួយ​កាល​ពីថ្ងៃទី១៩​ខែ​វិច្ឆិកា​ ដោយលើ​ឡើងថា ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​សម្រេច​នូវ​គោលដៅជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០ ហើយ​ក្លាយជា​ប្រទេស​មានចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០​នោះ គឺ កម្ពុជា​ ​ត្រូវ​ដោះស្រាយ​ឧបសគ្គ​ធំៗ​ចំនួន២ ទាក់​ទង​នឹង​សិទ្ធិ​កុមារ​។ 

ឧបសគ្គធំៗចំនួន​ដែល​​ជាការ​គំរាម​កំហែង​ទៅ​ដល់​សិទ្ធិកុមារ​នោះគឺការ​ចែក​រំលែក​មិន​ស្មើ​ភាព​នូង​អត្ថ​ប្រយោជន៍​ដែល​បាន​មក​ពី​វឌ្ឍនភាព​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​ទៅ។ រីឯឧបសគ្គទីចំបង​មួយទៀតនោះគឺការ​សម្រប​ខ្លួន​ទៅ​តាម​បញ្ហា​ប្រឈម​ថ្មី​ និង​កំពុង​លេច​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ នេះបើ​យោង​តាម​របាយការណ៍សិក្សាស្រាវជ្រាវដែល​មានឈ្មោះថា​ «កូនសោអនាគតកម្ពុជា» ដែលត្រូវបានចងក្រងឡើងដោយអង្គការអន្តរជាតិចំនួន៦ គឺ អង្គការទស្សនៈពិភពលោក អង្គការ​ភ្លែនអន្តរជាតិ អង្គការ​សម្ព័ន្ធ​មូលនិធិ​កុមារ អង្គការ​ជួយ​សង្គ្រោះ​កុមារ អង្គការភូមិកុមារអេសអូអេសកម្ពុជា និង​អង្គការ Terre De Hommes Netherlands ។

របាយការណ៍​នេះកត់សម្គាល់​ថា ថ្វីត្បិតតែកំណើន​សេដ្ឋកិច្ចកម្ពុជាកើ​នឡើងរហូតក្នុង​រយៈពេល ៣០ឆ្នាំ​កន្លងមក​នេះ បានធ្វើឱ្យ​កុមារមួយចំនួ​នរស់នៅក្នុង​គ្រួសារធូរធារ មានភា​ពស្រណុ​កស្រួល ឆាប់ធំធាត់ និងទ​ទួលបានការអប់រំស្ដ​ង់ដារខ្ពស់ និងទទួ​លបានសេវាសុខភាព​ល្អក៏ដោយ ប៉ុន្តែ កុមារ​កើតក្នុងគ្រួសារក្រីក្រ​ និងនៅទីជ​នបទដាច់​ស្រយាល កុមារ​ជនជាតិដើម​ភាគតិច និងកុមារពិ​ការ គឺពួកគេ​ពិបាកក្នុងកា​រទទួលបាន​សិទ្ធិជាមូលដ្ឋា​នរបស់​ខ្លួន។

ភាព​ខុស​គ្នា​រវាង​កុមារ​នៅទីជនបទ និង​កុមារ​នៅទីក្រុង ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍នេះថា ​នៅជនបទ កុមារត្រឹម ១១​ភាគរយប៉ុណ្ណោះដែ​លទទួលបានកា​រសិក្សាក្នុងកម្មវិធី​អប់រំកុមារតូច ខណៈ​នៅទីក្រុង​ភ្នំពេញ មានកុការរ​ហូតដល់៣៦ភា​គរយទទួល​បានការសិក្សាក្នុង​កម្មវិធីអប់រំ​កុមារតូច។ ចំណែក​កុមារក្រិសក្រិននៅទីជនបទមានចំនួន ៣៤ភាគរយ​ ខណៈ២៤ភាគរយ​នៅភ្នំពេញ។ លើសពីនេះទៀត​កុមារជិត៣០ភាគរយ​រស់នៅខ្វះ​អនាម័យ និងខ្វះ​ទឹកស្អាតប្រើប្រាស់ ព្រមទាំងបន្ទោរបង់ពាសវាលពាសកាល។​

ក្រៅ​ពីបញ្ហា​ទាំងនេះ ក៏នៅមាន​បញ្ហាប្រ​ឈមថ្មីៗដែលកំ​ពុងកើតមាន​លើ​កុមារផងដែរ ដូចជា ការ​កេងប្រវ័ញ្ចនានា​បណ្ដាលមកពីការរីក​ចម្រើននៃ​បច្ចេកវិទ្យា ការកេងប្រវ័ញ្ចផ្លូវភេទ ពិសេសក្នុងវិស័យទេស​ចរណ៍ ការរស់​នៅខ្វះភាពកក់​ក្ដៅបណ្ដា​លមកពីការចំណាកស្រុ​ករបស់​ឪពុកម្ដាយ ឬគ្រួសារ និង​បញ្ហាប្រែ​ប្រួលអាកា​សធាតុទឹក និងខ្វះ​អនាម័យជា​ដើម​។

ដើម្បី​ដោះស្រាយ​បញ្ហាទាំងអស់នោះ អង្គការ​អន្តរជាតិចំនួន៦ លើក​ឡើងថា ការវិនិយោគ​លើសិទ្ធិកុមារ​គឺការចាំបាច់បំផុត រួមមាន ការកែ​លម្អសេវាអប់រំ​កុមារតូច ការប្រយុទ្ធ​ប្រឆាំងនឹងកង្វះលទ្ធភាព​ទទួលបាន​ការអប់រំប្រកបដោ​យគុណភាព កាត់​បន្ថយឱ្យបាន​ច្រើនបំផុតនូវអត្រា​កុមារខ្វះអាហារ​រូបត្ថម្ភ ការកែលម្អលទ្ធភា​ពទទួលបា​នសេវាទឹកស្អាត​មូលដ្ឋាន និងអនាម័យ ព្រម​ទាំង​បង្កើនការចូលរួម​សម្រេចចិត្តរបស់កុមារ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ