អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ចិន​កាន់​តែ​ពង្រឹង​ភាព“ផ្អែម​ល្ហែម”ជាមួយ​កម្ពុជា ខណៈ​កម្ពុជា​កំពុង​បែរ​ខ្នង​ដាក់​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ​ដែល​ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ សមាជិក​គណអចិន្រ្តៃយ៍​ការិយាល័យ​នយោបាយ​នៃ​គណកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស្ត​ចិន​និង​គណប្រតិភូ​ជា​ច្រើន​រូប​ទៀត​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ហ៊ុន សែន។ ដំណើរ​ទស្សន​កិច្ច​នេះ​កើត​ឡើង​តែ​ប្រមាណ​ជា​មួយ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន វិល​ត្រឡប់​មក​ពី​ប្រទេស​ចិន​វិញ។ ជា​ការ​កត់​សម្គាល់ ដំណើរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ទំនាក់​ទំនង​រវាង​កម្ពុជា និង​អាមេរិក​បាន​ប្រែ​ជា​ស្រអាប់​បន្តិច ដោយ​សារ​តែ​សំណុំ​រឿង​ចាប់​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ។

លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ចាប់​ដៃ​​ស្វាគមន៍​លោក លីវ​ យុនសាន (Liu Yunshan) ​សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយ​និស្ដ​ចិន ​ថ្ងៃទី ​២០​ កញ្ញា​ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ចាប់​ដៃ​​ស្វាគមន៍​លោក លីវ​ យុនសាន (Liu Yunshan) ​សមាជិក​គណៈអចិន្ដ្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្សកុម្មុយ​និស្ដ​ចិន ​ថ្ងៃទី ​២០​ កញ្ញា​ ឆ្នាំ​២០១៧។ @FB/PM Hun Sen
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ