អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

វត្តមាន​ជន​ជាតិ​ចិន នៅ​កម្ពុជា​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់​មែន​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧​កុម្ភៈ​បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​ស្ថានភាព​ជន​ជាតិ​នៅ​កម្ពុជា ខណៈ​ពលរដ្ឋ​កម្ពុជា​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​ចំពោះ​វត្តមាន​ជន​ជាតិ​ចិន​កាន់​ច្រើន​នៅ​ក្នុង​ប្រទេស ជា​ពិសេស​ក្នុង​ខេត្ត​ទេសចរណ៍​តែ​ម្ដង។ អំឡុង​សន្និសីទ​កាសែត​នោះ ទូត​ចិន​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធានការណ៍ ចំពោះ​ជន​ជាតិ​ណា ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់​កម្ពុជា ដោយ​កុំ​ព្រួយ​បារម្ហ​ខ្លាច​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ។ ជុំវិញ​ការ​ចេញ​មុខ​បំភ្លឺ​របស់​ស្ថានទូត​ចិន​តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន​នៅ​ពេល​នេះ នាំ​ឲ្យ​មាន​ការ​ចោទ​ជា​សំណួរ​ថា វត្តមាន​ជន​ជាតិ​ចិន នៅ​កម្ពុជា​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់​មែន​ទេ?

រូបភាព​តំណាង៖ ​ជន​​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អ៊ឺនធើណេត
រូបភាព​តំណាង៖ ​ជន​​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អ៊ឺនធើណេត @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ