អានតួអត្ថបទ
បទយកការណ៍

កសិករ​ម្នាក់​ខំប្រឹង​បណ្តុះ​កូន​ឈើមាន​តម្លៃ ​ព្រោះ​ចង់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឈើ​បេង​ គ្រញូង នាង​នួន គគីរ កកោះ​ ជា​ដើម សុទ្ធ​សឹង​តែ​ជា​ប្រភេទ​ឈើ​មាន​តម្លៃ។ នៅ​កម្ពុជា គេ​បាន​ដឹង​ឮ​ជា​ទូទៅ​ហើយថា ប្រភេទ​​ឈើ​មាន​តម្លៃទាំង​នេះ ត្រូវ​បានគេ​​កាប់​បំផ្លាញ​​ស្ទើរ​​រាល់​ថ្ងៃ​ ហើយ​​​ដឹក​ចេញ​​ទៅលក់​នៅ​ក្រៅ​ប្រទេស​។​ ដោយ​មើល​ឃើញ​ពី​វិនាស​កម្ម​នេះ លោក ជួន​ ទ្រី ជា​កសិករ​ម្នាក់​ បាន​ខំ​ប្រឹង​បណ្តុះ​កូន​ឈើ​ប្រភេទ​កម្រទាំង​នេះ ដើម្បី​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ​បានឃើញ​​បាន​​ស្គាល់​។ លោក​ខំ​រក​គ្រាប់​ពូជពី​ខេត្ត​ឆ្ងាយ​ៗ​ មក​បណ្តុះ​និង​លក់ក្នុង​តម្លៃ​ថោក ដើម្បី​ឲ្យ​គេទិញ​​យក​ទៅ​ដាំបន្ត​ ព្រោះ​លោកព្រួយ​បារម្ភ​ខ្លាច​ក្រែង​ដាច់​ពូជឈើ​កម្រ​។

កសិករ ជួន ទ្រី កំពុង​កាន់​កូន​ឈើ​ដែល​ខ្លួន​បណ្តុះ
កសិករ ជួន ទ្រី កំពុង​កាន់​កូន​ឈើ​ដែល​ខ្លួន​បណ្តុះ @HENG Oudom
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ