ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
កម្ពុជា

ជួប​សម្លាប់​សម្រេច​ប្តឹង​ឧទ្ធរណ៍​ ដើម្បី​ឲ្យ​មាន​ការ​បន្ធូរ​បន្ថយ​ទោស

media  
សាលាដំបូងរាជធានីភ្នំពេញ។ From PPCFI

ជួប សម្លាប់ ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​អស់​មួយ​ជីវិត​លើ​ករណី​ឃាតកម្ម​សម្លាប់​លោក​បណ្ឌិត​កែម ឡី បាន​សម្រេច​ចិត្ត​ប្តឹង​ឧទ្ធរណ៍ ដើម្បី​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ចុង​ខែ​មីនា​កន្លង​ទៅ​។ នេះ​បើ​តាម​មេធាវី​របស់​ជួប សម្លាប់ ​។

លោក​យុង ផានិត ជា​មេធាវី​ការពារ​ក្តី ជួប សម្លាប់ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី ២១ ខែ​មេសា​ថា ជួប សម្លាប់​បាន​សម្រេច​ប្តឹង​ឧទ្ធរណ៍ ហើយ​លោក​បាន​រៀប​ចំ​ឯកសារ​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មេសា ដើម្បី​ជំទាស់​នឹង​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
 
មេធាវី​ការពារ​ក្តី​រូប​នេះ​បញ្ជាក់​ថា ការ​សម្រេច​ប្តឹង​ទៅ​ឧទ្ធរណ៍​នេះ គឺ​ដោយ​សារ​តែ​ជួប សម្លាប់​យល់​ថា​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ចុង​ខែ​មីនា​កន្លង​ទៅ ដាក់​ទោស​ច្រើន​ពេក គឺ​រហូត​អស់​មួយ​ជីវិត។ លោក​បន្ថែម​ថា​ការ​ប្តឹង​ទៅ​ឧទ្ធរណ៍​នេះ គឺ​ស្នើ​ឲ្យ​សាលា​ឧទ្ធរណ៍​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​នេះ ដោយ​សុំ​សម្រាល​ទោស​ខ្លះ ដើម្បី​មាន​ឱកាស​កសាង​ខ្លួន និង​ចូល​រួម​ក្នុង​សង្គម​វិញ។
 
លោក​យុង ផានិត សង្ឃឹម​ថា​តុលាការ​សាលា​ឧទ្ធរណ៍​នឹង​សម្រាល​ទោស​ខ្លះ​ដល់ ជួប សម្លាប់ ដោយ​សម្អាង​លើ​ការ​សម្រាល​ទោស ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់ និង​ការ​ពិនិត្យ​លើ​កាលៈទេសៈ​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស រួម​ទាំង​ការ​ពិនិត្យ​លក្ខណៈ​ផ្ទាល់​របស់​ជន​ត្រូវ​ចោទ​ជួប សម្លាប់។
 
​សូម​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី ២៣​មីនា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ទណ្ឌិត​ឈ្មោះ​អឿត អាង ឬ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត។ ក្នុង​នោះ​ជួប សម្លាប់ ត្រូវ​បាន​ចោទ​ប្រកាន់​ពីរ​បទ​ល្មើស​រួម​មានៈ កាន់​កាប់​អាវុធ​ខុស​ច្បាប់​ និង​ឃាតកម្ម​គិត​ទុក​ជា​មុន​ក្នុង​សំណុំ​រឿង​បាញ់​សម្លាប់ លោក​បណ្ឌិត​កែម ឡី​ អ្នក​វិភាគ​សង្គម និង​នយោបាយ កាល​ពី​ថ្ងៃ​ទី ១០ កក្កដា​ឆ្នាំ​ ២០១៦ នៅ​ស្តាម៉ាត់ ស្តុប​បូកគោ។
 
ក្រោយ​មក​តុលាការ​បាន​បំបែក​សំណុំ​រឿង ដើម្បី​ស៊ើប​អង្កេត​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​នេះ ​គឺ​អ្នក​ផ្ដល់​អាវុធ​ និង​ម្នាក់​ទៀត​នាំ ជួប សម្លាប់​ឲ្យ​ស្គាល់​លោក កែម ឡី។
 
លោក​លី សុផាណា​ព្រះរាជ​អាជ្ញារង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា សំណុំ​រឿង​ដែល​តុលាការ​បំបែក​ជា​ពីរ លើ​ករណី​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី​នេះ តុលាការ​នៅ​បន្ត​ការ​ស៊ើប​អង្កេត​នៅ​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ