បទយកការណ៍
ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ សម្តែងការមិនពេញចិត្តចំពោះវត្តមានជនជាតិចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៣០
កាលពីឆ្នាំ២០១៧ មានភ្ញៀវទេសចរ និងវិនិយោគិនជាជនបរទេសយ៉ាងច្រើនចូលមកស្នាក់នៅនិងបណ្តាក់ទុនក្នុងខេត្តព្រះសីហនុ។ នៅក្នុងនោះ បើតាមរបាយការណ៍របស់អភិបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជនជាតិចិនមានចំនួនជាង៤ពាន់នាក់ ក្នុងចំណោមជនបរទេសជាង ៦ ពាន់នាក់។ វត្តមាននៅជនជាតិចិនដ៏ច្រើននៅខេត្តព្រះសីហនុ បង្កឲ្យមានការពិភាក្សា និងវែកញែក ថា ការចូលមករបស់ជនជាតិចិនទាំងនោះ ផ្តល់ផលអវិជ្ជមាន ច្រើនជាងវិជ្ជមាន ជាពិសេសសម្រាប់ដែលប្រកបរបររកស៊ីតូចតាច។ សរ ពិសី អ្នកសារព័ត៌មានរបស់យើង បានធ្វើដំណើរទៅខេត្តព្រះសីហនុ និងរៀបចំបទយកការណ៍ជូនលោកអ្នកស្តាប់៖