ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
សង្គមស៊ីវិលមួយចំនួនមិនមានការបារម្ភពីផែនការធ្វើសវនកម្មរបស់រដ្ឋាភិបាលមកលើពួកគេទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:១១
អង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងប្រទេសកម្ពុជាបានលើកឡើងថាគម្រោងការធ្វើសវនកម្មរបស់រដ្ឋាភិបាលមកលើពួកគេមិនមែនជារឿងអាក្រក់នោះទេ។ យ៉ាងណាក៏ដោយប្រធានក្រុមការងារពិសេសសិទ្ធិលំនៅឋានវិញបានបង្ហាញការបារម្ភខ្លាចក្រែងមានអ្វី ដែលនៅពីក្រោយការធ្វើសវនកម្មរបស់រដ្ឋាភិបាល បើទោះបីជាម្ចាស់ជំនួយបានធ្វើសវនកម្មហើយក៏ដោយ។ ចំណែកស្ថាប័នរបស់រដ្ឋាភិបាលវិញលើកឡើងថាប្រទេសមួយចំនួនទៀតក៏គេធ្វើសវនកម្មលើអង្គការសង្គមស៊ីវិលដែរ។