អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​​ស៊ីវិល​៖ ​ការ​ទារ​​រក​​ដំណោះស្រាយ​​រឿង​​ដី​​និង​​ផ្ទះ​​គឺ​​ចាំបាច់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកភូមិ​និង​អតីត​អ្នកភូមិ​បឹងកក់ ដែល​ពីមុន​ឧស្សាហ៍​តវ៉ា​រក​ដំណោះស្រាយ​បញ្ហាដីធ្លី​នៅ​ភ្នំពេញ​នោះ បានធ្វើ​សកម្មភាព​ទៀត ម្សិលមិញ។ មួយក្រុម នៅមុខ​សាលាក្រុង ធ្វើ​សន្និសីទ​សារព័ត៌មាន​បដិសេធ​ការ​ដៀល​ត្មេះ​ជា​សាធារណៈ​ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បានធ្វើ​ចំពោះ​ពួកគេ ក្នុង​ខែកុម្ភៈ​និង​ខែមីនា​នេះ។ មួយក្រុម​ទៀត​បាន​ទៅ​ដាក់​ញត្តិ​សុំ​ជំនួយ​ពី​ស្ថានទូត​បរទេស។ រឿងរ៉ាវ​នានា​បាន​កើតឡើង​អំឡុង​ពេលដែល​ការអភិវឌ្ឍ​នៅ​កម្ពុជា​បង្កបញ្ហា​ចំពោះ​ទីស្នាក់អាស្រ័យ​របស់​ប្រជាជន។

ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ