អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អង្គការ​សង្គម​ស៊ីវិល​ត្រៀម​បញ្ហា​សិទ្ធិ​មនុស្ស​ប្រាប់​លោក​ស្រី រ៉ូណា ស្មីត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​រ៉ូណា​ ស្មីត​ អ្នក​រាយការណ៍​ពិសេស​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស នៅ​កម្ពុជា​មាន​រយៈ​ពេល​ ១០​ថ្ងៃ​ ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ៥ ខែ​មីនា​នេះ រហូត​ដល់​ថ្ងៃ​ទី​ ១៤​ ខែ​មីនា។ ក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា ពិសេស​ស្ថាប័ន ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​រាយការណ៍​ប្រាប់​លោក​ស្រី រ៉ូណា ស្មីត ពី​បញ្ហា​មួយ​ចំនួន ដែល​ពួក​គេ​កំពុង​ជួប​ប្រទះ។ អង្គការ​សង្គម​ស៊ីវិល​ខ្លះ​បាន​លើក​ឡើង​ថា​សេរីភាព​របស់​សង្គម​ស៊ីវិល​កម្ពុជា​មាន​ការ​រួម​តូច។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា @Ministry of Environment
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ