អានតួអត្ថបទ
បទសម្ភាស

លោក​ឈាង វណ្ណារិទ្ធិ​៖ “CLMV គឺ​ជា​កិច្ច​ប្រជុំ​ការ​កាត់​បន្ថយ​គម្លាត​រវាង​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី ហើយ​ក៏​ជា​ភូមិសាស្ត្រ ដែល​មហា​អំណាច​ចាប់​អារម្មណ៍”

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ប្រជុំ​ស្តីពី​ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ដែល​បាន​បើក​ធ្វើ​ឡើង​នៅ​វៀតណាម បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ទី​ ២៦​តុលា​នេះ។ ២០១៦​នេះ គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​ ៨ ដែល​ប្រទេស​ទាំង​ ៤​គឺ​កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ឬភូមា និង​វៀតណាម ដែល​គេ​អាច​ហៅ​ជា​ភាសាអង់គ្លេសCLMV បាន​បើក​កិច្ច​ប្រជុំ​ជា​ប្រចាំ។ ដូចនេះ​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​យើង​នៅ​ថ្ងៃនេះ គឺ​លោក ឈាង វណ្ណារិទ្ធិ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អ្នក​សិក្សា​ស្រាវជ្រាវ​តំបន់​អាស៊ី។ អ្នក​ជំនាញ​រូប​នេះ បាន​អះអាង​ថា​កិច្ច​ប្រជុំ​ CLMV គឺ​ជា​កិច្ច​ប្រជុំ​ ដែល​ផ្តោត​លើ​ការ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​ប្រទេស​អាស៊ាន​ចាស់ និង​អាស៊ាន​ថ្មី​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់។

លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវតំបន់អាស៊ី។
លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវតំបន់អាស៊ី។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ