អានតួអត្ថបទ
កម្ពុជា

CNRP ត្រៀម​បង្ហាញ​កម្លាំង​ម្ចាស់​ស្នាម​មេដៃ​ខណៈ​រដ្ឋាភិបាល​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ

គណបក្ស​សង្គ្រោះ​ជាតិ​ព្រមាន​បង្ហាញ​កម្លាំង​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​ស្នាម​មេដៃ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ កំពុង​រង​ការ​ចោទ​ប្រកាន់​ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ស្នាម​មេដៃ​មួយ​ចំនួន​ក្នុង​ចំណោម​ស្នាម​មេដៃជាង​១៧​ម៉ឺន ដែល​បាន​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍។ការ​ព្រមាន​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​ ៣១ ឧសភា ចាត់​ឲ្យ លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ស្នាម​ដៃ​ទាំង​នោះ។

គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ  បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។
គណបក្សសង្គ្រោះជាតិព្រមានបង្ហាញកម្លាំងប្រជាពលរដ្ឋ ដែលជាម្ចាស់ស្នាមមេដៃ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ កំពុងរងការចោទប្រកាន់ជុំវិញភាពមិនប្រក្រតីនៃស្នាមមេដៃមួយចំនួនក្នុងចំណោមស្នាមមេដៃជាង១៧ម៉ឺន ដែលបានដាក់ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃចន្ទដើមសប្ដាហ៍។ Faceboook
ផ្សាយពាណិជ្ជកម្ម

ជុំវិញ​ការ​ចោទ​ប្រកាន់​ភាព​មិន​ប្រក្រតី​របស់​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជាង​១៧​ម៉ឺន​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ចន្ទរិទ្ធិ នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​របស់​បក្ស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​បាន​គូស​បញ្ជាក់​ថា គណបក្ស​​សង្គ្រោះ​ជាតិ​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​ជា​ម្ចាស់​ស្នាម​ដៃ​លើក​គ្នា​ទៅ​មុខ​ព្រះ​បរម​រាជវាំង​ដើម្បី​ផ្ទៀង​ផ្ទាត់​ស្នាម​មេដៃ​ទាំង​អស់​គ្នា។

 
ប្រឈម​នឹង​ភាព​មិន​ប្រក្រតី​នៃ​ញត្តិ​នេះ ព្រះ​មហាក្សត្រ​តាម​រយៈ​សំណើរ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​ លើ​ស្នាម​មេដៃ​ទាំង​នោះ​តាម​រយៈ​ការ​ធ្វើ​កោសល្យ​វិច្ច័យ ការ​ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​តាម​រយៈ​មធ្យោបាយ​ផ្សេង​ទៀត​ ដែល​អាច​រក​ឃើញ​នូវ​ភាព​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១៧​ម៉ឺន​នាក់។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ៣១ ឧសភាគណៈរដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ទៅ​លោក ស ខេង ថា​ការ​ស្រាវជ្រាវ​ញត្តិ​ ដែល​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នេះ​ត្រូវ​ធ្វើ​ឲ្យ​បាន​ហ្មត់​ចត់​បំផុតដើម្បី​ជៀស​វាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ​បោក​ប្រាស់​មក​លើ​ប្រជាពលរដ្ឋ​ និង​ព្រះ​មហាក្សត្រ។
អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​រក​ឃើញ​ថា​ញត្តិ ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ថ្វាយ​ព្រះ​មហាក្សត្រ​មាន​ភាព​មិន​ប្រក្រតី​មែន នោះ​ក្រសួង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។

សូម​បញ្ជាក់​ថា ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​ដៅ បួន​ចំនុច​គឺ​ទី១ ទាម​ទារ​អោយ​ដោះលែង​អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ទី២ ទាមទារ​បញ្ឈប់​ការ​ប្រើ​ស្ថាន​ប័ន រដ្ឋ​ដើម្បី​គម្រាម​កំហែង អង្គការ​សង្គម​ស៊ីវិល​ និង​បក្ស​ប្រឆាំង ទី៣ ទាម​ទារ​បញ្ឈប់​ការ​ប្រើ​អំណាច​រដ្ឋ​ដោយ​មាន​ស្តង់​ដារ​ពីរ និង​ទី​៤ ទាមទារ​បញ្ឈប់​ការ​ប្រើ​អំណាច​តុលាការ​បំពាន​លើ​អំណាច​នីតិបញ្ញត្តិ និង​រំលោភ​លើ​អភ័យ​ឯក​សិទ្ធិ​សភា។

យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​បន្ត​រក្សា​ជំហរ​ក្នុង​ការ​ប្រមូល​ស្នាម​ដៃ​ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​កាន់​ព្រះ​មហាក្សត្រ​ជា​ថ្មី​ទៀត។ ញត្តិ​ថ្មី​នេះ​ គឺ​ទាមទារ​ពីរ​ចំណុច​ទី១-ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជាតិ​ទាំង​អស់​ឲ្យ​គោរព​ពេញ​លេញ​នូវ​សិទ្ធិ​ប្រជាពលរដ្ឋ​និង​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ។ ទី២-ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ​អន្តរាគមន៍​ឲ្យ​បញ្ឈប់​ការ​រុង​គួន​តាម​ផ្លូវ​តុលាការ​មក​លើ សកម្មជន អង្គការ​សង្គម​ស៊ីវិល​មន្ត្រី​គ.ជ.ប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ