អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី​​ថ្កោល​ទោស​​វៀតណាម​​រឿង​​អំពើ​ហិង្សា​​នៅ​​ព្រំ​ដែន

រដ្ឋសភាជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី២៩ មិថុនា​នេះ បើក​សម័យប្រជុំ​បន្ត​លើ​ច្បាប់​ហិរញ្ញវត្ថុ​គ្រប់គ្រង​ថវិកា​ឆ្នាំ២០១៣ ដោយមាន​តំណាងរាស្ត្រ​ចំ​នួ១១០រូប​បាន​ចូលរួម​នៅក្នុង​នោះ ក៏មានដែរ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម​ រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោយ​កិច្ចប្រជុំ​លោក សម រង្ស៊ី បាន​បញ្ជាក់ថា អំពើហិង្សា​នៅ​ព្រំដែន​គឺជា​រឿង​ដែល​មិនអាច​ទទួលយកបាន​នោះទេ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងទៅកាន់​អ្នក​សារព័ត៌​មាននៅថ្ងៃទី​២៩ ខែ មិថុនា ២០១៥។
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងទៅកាន់​អ្នក​សារព័ត៌​មាននៅថ្ងៃទី​២៩ ខែ មិថុនា ២០១៥។ © siv channa
ផ្សាយពាណិជ្ជកម្ម

“យើង​ថ្កោលទោស​យ៉ាង​ខ្លាំង​ក្លា​ជាទីបំផុត​ចំពោះ​អំពើហិង្សា​ ប្រព្រឹត្ត​ដោយ​ជនបរទេស​ដែល​មក​ប៉ះទង្គិច​វាយដំ​ប្រជាពលរដ្ឋ​ខ្មែរ ​ដែល​បាន​ទៅពិនិត្យ​នៅ​ព្រំដែន​ផងដែរ។ នេះ​​គឺជា​ការ​​លើកឡើង​របស់​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី២៩ មិថុនា​នេះ។ លោក សម រង្ស៊ី​បាន​បញ្ជាក់ថា លោក​នឹង​ត្រៀម​ជជែក​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ព្រោះថា​ទាំង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង បាន​ព្រួយបារម្ភ​ចំពោះ​​អំពើហិង្សា​ដែល​បាន​កើតឡើង​នៅ​ខេត្តស្វាយរៀង​នោះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​បញ្ជាក់ថា​ពី​ពេលវេលា​ច្បាស់លាស់​នៃ​ជំនួប​នោះទេ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​ប្រាប់​ថា ​ជំនួប​​កំពូល​​នោះ​​នឹង​​អាចធ្វើ​ឡើងជា​ដំណាក់កាល​ជា​បន្តបន្ទាប់​ក្នុង​សំណុំរឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម ព្រោះថា​រឿង​ព្រំដែន​នោះ​មានរឿង​ច្រើន​ដែល​មេដឹកនាំ​បក្ស​ទាំងពីរ​ត្រូវ​ពិភាក្សា។ 

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រួមទាំង​ប្រជាពលរដ្ឋ​ដែលមាន​ទាំង​ព្រះសង្ឃ បាន​បះ​ទង្គិច​ជាមួយ​ប្រជាពលរដ្ឋ​វៀតណាម​នៅតាម​ព្រំដែន​ក្នុង​ខេត្តស្វាយរៀង។ ការប៉ះទង្គិច ដែល​បណ្តាលឱ្យមាន​មនុស្ស​របួស​មនុស្ស​ជិត២០នាក់​ដែលមានទាំង​ខ្មែរ និង​វៀតណាម។ លោករៀល ខេមរិន្ទ្រ​ តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ទទួលរង​ការ​វាយ​ដំ​ផងដែរ។ 

លោក សម រង្ស៊ី​ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​កម្ពុជា ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​ទៅ​មើល​ព្រំដែន​របស់ខ្លួន។ ដោយឡែក​អាជ្ញាធរ ខេត្តស្វាយរៀង បាន​ញ្ជា​ក់ថា ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ករណី​អំពើហិង្សា​ដែល​បណ្តាលឱ្យ​មនុស្ស​ជិត២០នាក់​រួមទាំង​ខ្មែរ​និង​វៀតណាម​នោះ​ព្រោះថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ជូនដំណឹង​ដល់​អាជ្ញាធរ​វៀតណាម​ដើម្បីឱ្យ​អាជ្ញាធរ ផ្តល់ដំណឹង​ដល់​ភាគី​វៀតណាម​នោះដែរ។

សូម​កត់សំគាល់ថា​ការ​ប៉ះ​ទ​ងិ្គ​ច​ដែល​បណ្តាលឱ្យមាន​ពលរ​ដ្ឋ​ប្រទេស​ទាំងសងខាង​របួស បូករួម​ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺជា​លើក​ទី១ហើយ​ខណៈដែល​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម កើនឡើង​កំដៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ