អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់ អនុប្រធាន​ទាំង​បី របស់​បក្ស​ប្រឆាំង ជា​រឿង​នយោបាយ ឬ​យ៉ាង​ណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មេសា បាន​យល់​ព្រម​ទទួល​ស្គាល់​លោក កឹម សុខា ជា​ប្រធាន​​ថ្មី របស់​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ច្បាស់ៗ​ថា មិន​ទទួល​ស្គាល់​បេក្ខភាព​អនុប្រធាន​ថ្មី​ទាំង​បី​នាក់​ របស់​បក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។​ មិន​ទទួល​ស្គាល់​ ក៏ ព្រោះ​ថា ការ​ជ្រើស​តាំង​លោក ប៉ុល ហំម លោក​ស្រី មួរ សុខហួរ និង​លោក អេង ឆៃអ៊ាង ជា​អនុប្រធាន តាម​រយៈ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃ​ទី ២ ខែ​មីនា​នោះ​ គឺ វា​មិន​ស្រប​ទៅ​តាម​ប្រការ​ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កម្តល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ ដើម្បី​តម្រូវ​ចិត្ត​ក្រសួង​មហាផ្ទៃ គណបក្ស​សង្រ្គោះ​ជាតិ បាន​សម្រេច​រៀប​ចំ សមាជ​វិសាមញ្ញ​ជា​លើក​ទី​ពីរ ដើម្បី​កែ​សម្រួល​លក្ខន្តិកៈ​គណបក្ស​ឡើង​វិញ ហើយ​សន្មត់​ទុក​ជា​មុន​ថា ប្រសិន​បើ​ក្រសូង​មហាផ្ទៃ នៅ​តែ «ទើស» ទៀត​នោះ ច្បាស់​ណាស់ ទំនាស់​នេះ វា​គឺ​ជា​រឿង​នយោបាយ ! តើ​ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់ អនុប្រធាន​ទាំង​បី របស់​បក្ស​ប្រឆាំង ជា​រឿង​នយោបាយ​ ឬយ៉ាង​ណា?

ការ​ធ្វើ​សមាជ​​វិសាមញ្ញរបស់គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​កន្លង​មក​។
ការ​ធ្វើ​សមាជ​​វិសាមញ្ញរបស់គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​កន្លង​មក​។
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ