អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សមាជ​របស់​បក្ស​ប្រឆាំង​នៅ​សប្តាហ៍​ក្រោយ​នឹង​បញ្ចប់​ការ​ខ្វែង​គំនិត​ជាមួយ​ក្រសួង​មហាផ្ទៃ ដែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​សង្គ្រោះជាតិ​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​ ២៥​ខែ​មេសា​ខាង​មុខ ដើម្បី​ស្វែង​រក​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ និង​ចប់​បញ្ហា​ទាំង​ឡាយ​ជាមួយ​ក្រសួង​មហាផ្ទៃ។ បញ្ហា​ត្រង់​ថា​ក្រសួង​មហាផ្ទៃ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​អ្វី​ស្រប​ទៅ​តាម​លក្ខន្តិកៈ ដែល​តម្កល់​ទុក​នៅ​ក្នុង​ដៃ​សមត្ថកិច្ច។ តែ​គណបក្ស​ប្រឆាំង មាន​កំហុស​ឆ្គង​ត្រង់​ថា​ធ្វើ​សមាជ​ភ្លាម ជ្រើស​រើស អនុប្រធាន ៣​រូប​ភ្លាម ខណៈ​ដែល​លក្ខន្តិកៈ​ថ្មី​នៅ​មិន​ទាន់​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ នៅ​ឡើយ។ ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា មាន​ជំនឿ​ថា​សមាជ​វិសាមញ្ញ​លើក​ទី ២​របស់​គណបក្ស​សង្គ្រោះជាតិ​អាច​នឹង​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​ក្រសួង​មហាផ្ទៃ។

លោក កឹម សុខា ​លើក​ដៃ​ស្វាគមន៍​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​សមាជវិសាមញ្ញ​របស់​គណបក្ស​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នា​ពេល​កន្លង​មក។​
លោក កឹម សុខា ​លើក​ដៃ​ស្វាគមន៍​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់​ពី​សមាជវិសាមញ្ញ​របស់​គណបក្ស​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ នា​ពេល​កន្លង​មក។​ @Seng Thai
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ