ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
តើសង្គ្រោះជាតិគួរការពារលោកកឹម សុខាឫការពារគណបក្ស?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣១
សំណុំរឿងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិចេះតែរំកិលទៅមុខបន្តិចម្តងៗហើយ បន្ទាប់ពីតុលាការបានចោទប្រកាន់លោកជាផ្លូវការពីបទក្បត់ជាតិ។ ដំណើរទៅមុខនៃសំណុំរឿងមេបក្សប្រឆាំងនេះ ក៏ជាដំណើររុញគណបក្សសង្រ្គោះជាតិទៅប្រឈមនឹងបញ្ហារំលាយចោលដែរ។ រំលាយចោល គឺអាចកើតឡើងប្រសិនបើគណបក្សសង្រ្គោះជាតិនៅតែការពារលោកកឹម សុខា ដែលតុលាការចោទប្រកាន់ថា ឃុបឃិតជាមួយបរទេសក្បត់ជាតិឯងនោះ។ ដូច្នេះតើគណបក្សសង្រ្គោះជាតិគួរការពារលោកកឹម សុខា ឫការពារគណបក្ស ដើម្បីអាចរស់បានចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨?