អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រធាន​ម្នាក់ អនុ​ប្រធាន ៣​នាក់ ជា​រូបមន្ត​រៀប​តាម​សភាព​ការ​ជាក់​ស្តែង​ច្រើន​ជាង​កិច្ច​ព្រម​ព្រៀង​កូតា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​អត់​ប្រធាន​ដឹក​នាំ​មួយ​រយៈ​ពេល​ខ្លី ដោយ​សារ​លោក សម រង្ស៊ី បាន​លា​ឈប់​ពី​តួ​នាទី​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ និង​ត្រៀម​បេក្ខភាព​រួច​រាល់​ហើយ នូវ​រចនា​សម្ព័ន្ធ​ដឹក​នាំ​កំពូល ដោយ​ផ្លាស់​ប្តូរ​ពី​រូបមន្ត​ប្រធាន​ម្នាក់ អនុប្រធាន​ម្នាក់ មក​រូបមន្ត​ប្រធាន​ម្នាក់ អនុប្រធាន ៣​នាក់​វិញ។ បេក្ខភាព​ប្រធាន​គណបក្ស​ត្រូវ​គេ​ប្រកាស ១​ថ្ងៃ មុន​សមាជ​វិសាមញ្ញ របស់​គណបក្ស​នៅ​ថ្ងៃ​នេះ គឺ​លោក កឹម សុខា និង​អនុប្រធាន ៣​រូប​ទៀត គឺ​លោក​ស្រី មួ សុខហួរ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ថ្មី​ទាំង ៤​រូប ត្រូវ​បាន​សម្រេច​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ អ្នក​តាម​ដាន​នយោបាយ មើល​ឃើញ​ផ្សេងៗ​គ្នា លើ​ការ​រៀប​ចំ​ថ្នាក់​ដឹក​នាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ។

បេក្ខភាព​​ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​​ដែល​ត្រូវ​បាន​ប្រកាស  គឺ​​លោក កឹម សុខា និង​​អនុប្រធាន ៣​​រូប​ផ្សេង​​ទៀត​។
បេក្ខភាព​​ប្រធាន​​គណបក្ស​សង្គ្រោះជាតិ​​ដែល​ត្រូវ​បាន​ប្រកាស គឺ​​លោក កឹម សុខា និង​​អនុប្រធាន ៣​​រូប​ផ្សេង​​ទៀត​។ @Kem-Sokha-page
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ