តើចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៊ី បរាជ័យ មុនការបង្កើតជាផ្លូវការ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៣
កាលពីថ្ងៃទី ២៣ មករា មន្រ្តីជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធសំខាន់ៗរបស់កម្ពុជា បានចេញមកអះអាងព្រមៗគ្នា ដោយក្រើនរំលឹកឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមបង្រ្កាបចលនាសង្រ្គោះជាតិ បើកើតមាននៅក្នុងប្រទេសកម្ពុជា។ សម្រាប់មន្រ្តីរដ្ឋាភិបាល ចលនាថ្មីដែលបង្កើតឡើងដោយអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី គឺជាចលនាខុសច្បាប់១០០ភាគរយ ដែលចាំបាច់ត្រូវតែបង្រ្កាប ខណៈដែលស្ថាបនិកចលនាថ្មីនេះ បានអះអាងពីក្រៅប្រទេសមកថា បង្កើតឡើង ដើម្បីបុព្វហេតុស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញក៏ដោយ។ តើ ចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី អាចប្រឈមនឹងការស្លាប់ មុនពេលបង្កើតជាផ្លូវការ?