អានតួអត្ថបទ
កម្ពុជា-នយោបាយ

CNRP នឹង​ទទួល​ញ្ញត្តិ​ពី​ប្រជាពលរដ្ឋ​ជា​លើក​ទី​ពីរ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្តើម​ទទួល​យក​ញ្ញត្តិ​ជា​លើក​ទី​ពីរ ពី​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​ខេត្ត​នានា នៅ​ថ្ងៃទី​១៣​ មិថុនា ស្អែក​នេះ ដើម្បី​ដាក់​ថា្វយ​ព្រះ​មហាក្សត្រ។ ការ​ទទួល​ញ្ញតិ្ត​ពី​ប្រជាពលរដ្ឋ​នេះ​សារជា​ថ្មី​នេះ គឺ​ស្រប​ពេល​ដែល​គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យ​វិច័យ ​របស់​ក្រសួង​មហា​ផ្ទៃ កំពុងតែ​បើក​ការ​ស៊ើប​អង្កេត​លើ​ស្នាម​មេ​ដៃ​នៅ​លើ​ញត្តិ​ លើក​ទី​​មួយ ដោយ​សារ​តែ​ការ​ចោទ​​ប្រកាន់​ថា ​មាន​ភាព​មិ​ន​ប្រក្រតី​​ប្រមាណ​៤០​ភាគរយ ក្នុង​​ការ​ជំរុញ​​ឱ្យ​ប្រជាពល​​រដ្ឋ​ផ្តិត​មេ​ដៃ។ (អត្ថបទដោយ សរ ពិសី )

គណបក្សសង្រ្គោះជាតិ ដង្ហែរញ្ញត្តិទៅដាក់ថ្វាយព្រះមហាក្សត្រ
គណបក្សសង្រ្គោះជាតិ ដង្ហែរញ្ញត្តិទៅដាក់ថ្វាយព្រះមហាក្សត្រ @facebook
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត គណបក្ស​សង្រ្គោះ​ជាតិ នឹង​ចាប់​ផ្តើម​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមិថុនា ដើម្បី​រៀប​ចំ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ ជា​លើក​ទីពីរ បើទោះបីជា ​យុទ្ធការ​ថ្វាយ​ញ្ញត្តិ​នាពេល​កន្លង​ទៅ​មិនទាន់​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះជាតិ ក្នុង​សន្និសីទ​កាសែត នា​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ២០១៦ បាន​សង្កត់​ធ្ងន់​ថា ញត្តិ​ទាំង​នោះ គឺ​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​ផ្តិត​មេដៃ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​អន្តរាគមន៍ បញ្ឈប់​រាល់​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រំលោភ​លើតំណាង​រាស្រ្ត​របស់ខ្លួន សង្គម​ស៊ីវិល រួម​ទាំង​មន្រ្តី​គ.ជ.ប។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទីពីរ​ហើយ ដែល​គណបក្ស​សង្រ្គោះ​ជាតិ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពល​រដ្ឋ ដើម្បី​ដាក់​ថ្វាយ​ព្រះមហាក្សត្រ។

ពាក់ព័ន្ធ​នឹង​ស្នាម​មេ​ដៃ​របស់​ប្រជាពលរដ្ឋ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ កាល​ពី​ពេល​កន្លង​ទៅ ក្រសួងមហាផ្ទៃ បាន​បង្កើតគណៈកម្មការ​ស្រាវ​ជ្រាវ និង​ធ្វើ​កោសល្យ​វិច័យ និង បង្កើត​អនុគណៈកម្មការ​តាម​រាជធានី-​ខេត្ត ដើម្បី​ស្រាវ​ជ្រាវ​លើ​ស្នាម​មេ​ដៃ​ទាំង​នោះ។ ចំណាត់ការ​នេះ​​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី នៅ​ក្នុង​ចំណោម​ស្នាម​មេ​ដៃ​ប្រមាណ​ជា​ ១៧ ម៉ឺន​នាក់ត្រូវ​បាន​រង​ការ​ចោទ​ប្រកាន់​ថា មាន​ភាពមិន​ប្រក្រតី រហូត​ដល់​ជាង ៤០ %។​ ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ប្រគល់​ភារកិច្ច​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ឲ្យធ្វើការ​ស្រាវជ្រាវ​ដោយ​មាន​ចំណារ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា​។ ​

លោក កង សុខន អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ ថា គណៈកម្មាការ បាន​នឹង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ និង ស៊ើប​អង្កេត​លើ​ស្នាម​មេដៃ​របស់​ប្រជា​ពលរដ្ឋ ចាប់​តាំង​ពី​ថ្ងៃសុក្រ​មក​ម្លេះ។ ប៉ុន្តែ លទ្ធផល​យ៉ាង​ណា​នោះ លោក មិន​ទាន់​អាច​បញ្ជាក់​​បាន​នៅ​ឡើយ​នោះ​ទេ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ