អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្ត្រី​សង្គ្រោះជាតិ​ថា គ្មាន​ការ​ជួបជុំ​ណាមួយ​នៅ​ថ្ងៃ​បើក​សវនាការ​លើ​បណ្ដឹង​រំលាយ​បក្សទេ

ខណៈ​ដែល​ក្រសួង​មហាផ្ទៃ​ត្រៀម​កម្លាំង​ដើម្បី​បង្ការ ការ​ជួប​ជុំ​ណា​មួយ​នៅ​ថ្ងៃ​បើក​សវ​នា​ការ​​លើ​បណ្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ខាង​មុខ ពី​ខាង​គណ​បក្ស​សង្គ្រោះជាតិ​ឯណេះ​វិញ​បាន​អះអាង​ថា ទាំង​គណបក្ស និង​អ្នក​គាំទ្រ​បន្ត​រក្សាភាព​អត់​ធ្មត់​រហូត​ដល់​ហេតុការណ៍​នេះ​រំលង​ផុត ដោយ​គ្មាន​ការ​ជួប​ជុំ​ណាមួយ​នៅ​ថ្ងៃ នោះ​ឡើយ។

គណបក្សសង្គ្រោះជាតិ និង មហាជនបានជួបជុំគ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិកាលពីពេលកន្លងមក។
គណបក្សសង្គ្រោះជាតិ និង មហាជនបានជួបជុំគ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិកាលពីពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១១​វិច្ឆិកា​នេះ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​រក្សា​ជំហរ​មិន​ចាប់​អារម្មណ៍​ជាមួយ​នឹង​កាល​បរិច្ឆេទ​ ដែល​តុលាការ​ត្រូវ​​បើក​សវនាការ​លើ​បណ្ដឹង​រំលាយ​បក្ស នៅថ្ងៃទី១៦វិច្ឆិកា​ខាង​មុខ​។

លោកម៉ៅ មុន្នីវណ្ណ ប្រធាន​ស្តី​ទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ថ្លែង​ប្រាប់​​វិទ្យុ​បារាំង​នៅ​ថ្ងៃសៅរ៍​នេះ​ថា កុំ​ថា​ឡើយ​ការ​ជួបជុំ​នៅ​ភ្នំពេញ ចលនា​នៃ​ការ​ឡើងមក​ពី​តាម​ខេត្ត​ដើម្បី​មក​តាម​ដាន​សវនាការ​រំលាយ​គណបក្ស​នេះ​ក៏​គ្មាន​ដែរ។ គ្មាន​ការជួប​ជុំ​ដោយ​សារ​គណបក្ស​សង្គ្រោះជាតិ និង​អ្នក​គាំទ្រ​ជ្រើស​រើស​វិធី​សាស្ត្រ​អត់ធ្មត់​រហូតព្រឹត្តការណ៍​រំលាយបក្ស​លេច​ចេញ​ជា​រូប​រាង។ នេះ​បើ​តាម​លោក ម៉ៅ មុន្នីវណ្ណ។

ប្រឈម​នឹង​កាលៈទេសៈ​នេះ គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បន្ត​ដំណើរ​ចុះ​ទៅ​មូលដ្ឋា​ន​ជួប​ជា​មួយ​អ្នក​គាំទ្រ ល្គឹក​ណា​បក្ស​មិន​ទាន់​ត្រូវ​បាន​រំលាយ។ តាម​ការ​បញ្ជាក់​ពី​លោកម៉ៅ មុន្នីវណ្ណ មក​ដល់​ពេល​នេះ​ទៅ​ហើយ​ក្ដី​សង្ឃឹម​របស់​លោក​នៅ​តែ​គិត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត្រូវ​បាន​រំលាយ ទោះ​ក្រោម​ហេតុ​ផល​ណា​មួយ​ក៏​ដោយ​។

ទន្ទឹម​គ្នា​នេះ លោក ម៉ៅ មុន្នីវណ្ណ បាន​លើក​ឡើង​ពី​បណ្ដាំ​លោក កឹម សុខា ប្រធាន​គណ​បក្ស​ស​ង្គ្រោះជាតិ​ពី​ពន្ធធនាគារ​មក ដែល​ជំរុញ​ឲ្យ​មន្ត្រី​ចុះ​ទៅ​តាម​មូល​ដ្ឋានពន្យល់​ពល​រដ្ឋ​​​ពី​សិទ្ធិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

ជុំវិញ​សំណុំ​រឿង​គណបក្សសង្គ្រោះជាតិ​នេះដែរ ចលនា​នៃ​ការ​ចាក​ចេញ​ទៅ​ចុះ​ចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​៦០​នាក់​ជាង​ប៉ុណ្ណោះ។ ចំណែក​តួលេខដែល​ចុះ​ផ្សាយ​ថា មាន​អ្នក​ចុះ​ចូល​១០០នាក់​ជាង​ត្រូវ​បាន​លោក ម៉ៅ មុន្នីវណ្ណ ពន្យល់ថា គ្រាន់​តែ​ជា​អ្នកគាំ​ទ្រ​ធម្មតា មិន​មែន​ជា​រចនា​សម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះជាតិនោះទេ៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ