ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
ដីកាកោះហៅរបស់តុលាការជាការបំភ័យអតីតសកម្មជនសង្គ្រោះជាតិឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១០
អតីតសកម្មជនគណបក្សសង្គ្រោះជាតិទាំង១២រូប ដែលភាគច្រើនធ្លាប់ជាចៅសង្កាត់ បានត្រៀមខ្លួនបំភ្លឺទៅតាមការកំណត់របស់តុលាការបាត់ដំបង ពីថ្ងៃទី៩ ដល់ថ្ងៃ ទី ១៦ ឧសភា ក្នុងសំណុំរឿងប្រឆាំងសាលដីកាតុលាការកំពូល។ បើតាមអតីតសកម្មជនគណ បក្សសង្គ្រោះជាតិ ដីកាកោះហៅពួកគេគឺជាការបំភ័យច្រើនជាងកំហុសផ្នែកច្បាប់។ តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ ស្នើឲ្យសកម្មជនទាំង១២កុំប្រញាប់វាយតម្លៃពេកថា ដីកាកោះហៅជាការបំភ័យ។