អានតួអត្ថបទ
កម្ពុជា

សង្គ្រោះ​ជាតិ​ត្រៀម​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ដោះស្រាយ​ជម្លោះ​យោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី បាន​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។ កិច្ច​ប្រជុំ​នេះ គឺ​បាន​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ មិថុនា។ នៅ​ក្រោយ​កិច្ច​ប្រជុំ គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​យុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​ជម្លោះ​នយោបាយ​ ដែល​កំពុង​តាន​តឹង​នៅ​កម្ពុជា។

គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​បាន​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន​។ ​
គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ​បាន​បើក​កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន​។ ​ @Kem Sokha
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​មាន​យុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​ដោះស្រាយ​ជម្លោះ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​គឺ​ជា​លទ្ធផល​ក្រោយ​កិច្ច​ប្រជុំ​នៅ​ប្រទេស​ហ្វីលីពីន។ លោក អ៊ូ ច័ន្ទឫទ្ធិ ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ ពី​ម៉ានីល​ថា គណបក្ស​មាន​សុទ្ធិដ្ឋិនិយម​ចំពោះ​យុទ្ធសាស្ត្រ​ថ្មី​នេះ ដែល​នឹង​អាច​មាន​ប្រសិទ្ធភាព​ចំពោះ​ជម្លោះ​រវាង​គណបក្ស​ធំ​ៗ​ទាំង​ពីរ​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ។

យ៉ាងណា​ក៏​ដោយ លោកអ៊ូ ច័ន្ទឫទ្ធិ មិន​ទាន់​ទម្លាយ​ឱ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ ដោយ​ត្រូវ​រង​ចាំ​កិច្ច​ប្រជុំ​គណៈអចិន្ត្រៃយ៍​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ដឹកនាំ​ដោយ​លោក​កឹម សុខា នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា​នេះ​ជា​មុន​សិន។ លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​បើក​កិច្ច​ប្រជុំ​ចំនួន​ពីរ​ផ្សេង​គ្នា​តាំង​ពី​ថ្ងៃ​ទី​ ២៩មិថុនា ដល់​ថ្ងៃ​ទី​ ៣០​មិថុនា​នេះ។ ជា​កិច្ច​ប្រជុំ​ទូលាយ​ដែល​មាន​សមាជិក​ចំនួន​៥០​រូប និង​កិច្ច​ប្រជុំ​ចង្អៀត​ ដែល​មាន​តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស។

លោក​សម រង្ស៊ី បាន​សម្រេច​ឱ្យ​គណបក្ស​ត្រូវ​បន្ត​ប្រមូល​ផ្តុំ​សកម្មជន​នៅ​ទីស្នាក់ការ​គណបក្ស​ដដែល​ដើម្បី​តវ៉ាប្រឆាំង និង​ការ​ចុះ​ទៅ​កាន់​មូលដ្ឋាន​សាជាថ្មី បន្ទាប់​ពី​អាក់​ខាន​អស់​ប្រមាណ​ជាង​១​ខែ​កន្លង​មក ក្រោយ​ពេល​ដែល​អាជ្ញាធរ​បាន​សម្រុក​ចូល​ទីស្នាក់ការ​គណបក្ស​តាម​ចាប់​លោក​កឹម សុខា ដែល​ជា​ប្រធាន​ស្តីទី។

ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​រយៈ​ពេល​បី​ថ្ងៃ ​គឺ​បាន​រាយការណ៍​ពី​សកម្មភាព​និង​ស្ថានភាព​ ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា និង​លទ្ធផល​ការ​ទូត​ ដែល​លោក សមរង្ស៊ី​ជា​អ្នក​ធ្វើ​ជាមួយ​អន្តរជាតិ។ សមាជិក​គណបក្ស​សង្គ្រោះជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​ប៉ុល ហំម និង​លោក​អេង ឆៃអ៊ាង ជា​ដើម បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​ទី​ ២៨ មិថុនានេះ​ ហើយ​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ។

សហគមន៍​អន្តរជាតិ​បាន​សម្តែង​ក្តី​កង្វល់​របស់​ខ្លួន​ចំពោះ​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​តុលាការ​បាន​បន្ត​នីតិវិធី​ចំពោះ​គណបក្ស​ប្រឆាំង និង​ស្នើ​ឱ្យ​មាន​ការ​ចរចា។ ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ប្រធាន​គណបក្ស​កាន់​អំណាច បាន​បញ្ជាក់​ជំហ​ថា​គ្មាន​ការ​ចរចា​ស្តីពី​ការ​ប្រឈម​នឹង​ប្រព័ន្ធ​តុលាការ​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋ​មន្ត្រីក៏​បាន​ព្រមាន​លោក​កឹម សុខា ថា​នឹង​មិន​អាច​ជៀសផុត​ពី​ការ​ជាប់​ពន្ធនាគារ​បាន​នោះ​ទេ។ បើ​ទោះបី​ជា​យុទ្ធសាស្ត្រ​ថ្មី​មិន​ត្រូវ​បាន​ទម្លាយ​មែន​ប៉ុន្តែ​គណបក្ស​បាន​អះអាង​ថា​យុទ្ធសាស្ត្រ​ធ្វើ​បាតុកម្ម​ គឺ​ជា​ជម្រើស​ប្រសិន​បើ​ជម្លោះ​នយោបាយ​មិន​ត្រូវ​ដោះស្រាយ​ទេនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ