អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រឆាំង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន​និង​អនុ​ប្រធាន​នា​សប្ដាហ៍ក្រោយ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សមាជ​វិសាមញ្ញ​គណបក្ស នៅ​ថ្ងៃ​ទី​២​ខែ​មីនា សប្ដាហ៍​ក្រោយ​នេះ នៅ​ទី​ស្នាក់​ការ​កណ្ដាល​ចាក់​អង្រែ​លើ​។ សមាជ​វិសាមញ្ញ​នេះ មាន​របៀប​វារៈ​ចំនួន​៣​សំខាន់​៖ ទី​១ អបអរ​សាទរ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ទី​២៖ បោះ​ឆ្នោត​ជ្រើស​តាំង​ប្រធាន​និង​អនុប្រធាន​គណបក្ស​។ និង​ទី​៣៖ ពិភាក្សា​និង​អនុម័ត​សារ​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​។ នេះ​បើ​តាម​លទ្ធផលនៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ​។ ការ​រៀបចំ​សមាជ​វិសាមញ្ញ​របស់​បក្ស​ប្រឆាំង​ដើម្បី​ជ្រើស​តាំង​ប្រធាន​និង​អនុ​ប្រធាន​បក្ស​នា​ពេលនេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី លា​លែង​ពី​តំណែង​ប្រធាន​បក្ស និង​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​លេច​លឺ​ថា បក្ស​ប្រឆាំង​នឹង​រៀបចំ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ថ្មី ក្រោម​រូបមន្ត​ប្រធាន​១ អនុ​ប្រធាន​៣៖ ក្នុង​នោះ លោក កឹម សុខា ជា​ប្រធាន អម​ដោយ​អនុ​ប្រធាន​ចំនួន​៣​រូប គឺ​លោក​ស្រី ជូឡុង ស៊ូមូរ៉ា លោក យឹម សុវណ្ណ និង​លោក ប៉ុល ហំម​។ នេះ​បើ​តាម​ការ​ព័ត៌មាន​ចចាម​អារាម ដែល​ត្រូវ​បដិសេធ​ចោល​ដោយ​គណបក្ស​ប្រឆាំង​។ 

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ Siv Channa/RFI
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ