ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​អាណា​ព្យា​បាល​និង​បេក្ខ​ជន​ប្រឡង​បាក់​ឌុប មក​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញ​ លើ​លទ្ធ​ផល​ប្រឡង​បាក់​ឌុប​

media សិស្សានុសិស្ស​ និងអាណាព្យាបាល កំពុងធ្វើការដាក់ពាក្យតវ៉ាទៅក្រសួងអប់រំ @RFI

អាណា​ព្យា​បាល និង​បេក្ខ​ជន​ប្រឡង​បាក់​ឌុប​មក​ពី​បណ្តា​ខេត្ត​និង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​មិញ​នេះ បាន​ឡើង​មក​ដាក់​ពាក្យ​នៅ​អគ្គ​នាយក​ដ្ឋាន​អប់រំ ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួង​ពិនិត្យ​មើល​ឡើង​វិញ ចំពោះ​លទ្ធ​ផល​នៃ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ​។ មាន​បេក្ខជន​ខ្លះ​បាន​តវ៉ា​ពុំ​សុខ​ចិត្ត​លើ​លទ្ធ​ផល​ប្រឡង «ធ្លាក់» ហើយ​បេក្ខជន​ខ្លះ​ទៀត បាន​តវ៉ា​ដោយ​ពុំ​ពេញ​ចិត្ត ដោយ​សារ​ទទួល​បាន​និទ្ទេស​ត្រឹម «B» ឬ «C» ហើយ​ទាម​ទារ​យក​និទ្ទេស «A» ជា​ដើម​។ សូម​បញ្ជាក់​ថា តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា កាល​ពី​ព្រឹក​មិញ​នេះ​បាន​ប្រកាស​ថា ក្រសួង​បាន​បង្កើត​គណៈ​កម្មការ​មួយ ដើម្បី​ពិនិត្យ​និង​ដោះ​ស្រាយ ចំពោះ​ការ​តវ៉ា​ពី​បេក្ខ​ជន​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​បេក្ខ​ជន និង​អាណា​ព្យាបាល​របស់​ពួក​គេ​មាន​សេចក្តី​ទុក​ចិត្ត​និង​ទទួល​យក​លទ្ធ​ផល​នៃ​ការ​ប្រឡង​នេះ​។ 

សូមស្តាប់សំណូមពររបស់បេក្ខជន និងអាណាព្យាបាលមួយចំនួន តាមរយៈការជួបសម្ភាសន៍របស់ វ៉ា សំណព្វ 12/09/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ