អានតួអត្ថបទ
កម្ពុជា

លោក​ Raoul-Marc ​Jennar​ ប្រតិកម្ម​​ទៅ​នឹង​​​ការ​​លើក​​ឡើង​​របស់​​លោក ​​សម រង្ស៊ី ​​រឿង​​៧​​មករា​​​

លោក ​Raoul-Marc Jennar ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ជា​អ្នក​ជំនាញ​សង្គម​និង​នយោបាយ​កម្ពុជា ​បាន​ថ្លែង​ប្រាប់ ​RFI​ ថា ​លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង ​ទំនង​បាន​បំភ្លេច​ប្រវត្តិសាស្ត្រ​កម្ពុជា ​និង​ថា​លោក​សម រង្ស៊ី ​កំពុង​ព្យាយាម​ដុត​បញ្ឆេះ​កំហឹង​ឲ្យ​មានការ​រើសអើង​នឹង​វៀតណាម​។ ​ការ​ថ្លែង​របស់​លោក ​Raoul​បែប នេះ ​ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥​មករា​កន្លងទៅ​នេះ​ថា ​ថ្ងៃ​៧​មករា ​១៩៧៩ ​គឺ​ជា​ឆាកល្ខោន​ដែល​យួន​បាន​រៀបចំ​ទាំងអស់​។ ​លោក ​សម រង្ស៊ី ​លើកឡើង​ថា ​មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ទាំងអស់​ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ​កន្លង​មក​នេះ ​គឺ​មាន​ការ​រៀបចំ​យ៉ាងសកម្ម​ដោយ​យួន​កុម្មុយនីស្ត ​ដើម្បី​លេប​ត្របាក់​ទឹកដី​និង​បំភ័ន្ត​ភ្នែក​ប្រជារាស្ត្រ​ខ្មែរ​។

លោក Raoul Marc Jennar ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា
លោក Raoul Marc Jennar ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា fb
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ