ដំណើរការវិនិយោគលើវិស័យសំណង់ប្រឈមនឹងការបោះឆ្នោតនាពេលខាងមុខ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤០
៣ខែដើមឆ្នាំ២០១៧នេះ ក្រសួងដែនដីបានបង្ហាញថា ការវិនិយោគជាទឹកប្រាក់លើវិស័យសំណង់នៅកម្ពុជាបានធ្លាក់ចុះជាង២២ភាគរយ គឺមានចំនួនត្រឹមតែជាង១ពាន់២រយលានដុល្លារអាមេរិក(១.២៨២.១៥៨.២៨៨)ប៉ុណ្ណោះ ខណៈកាលពីត្រីមាសទី១ឆ្នាំ២០១៦កន្លងទៅ ការវិនិយោគគឺមានចំនួនជាង១ពាន់៦រយលានដុល្លារអាមេរិក(១.៦៤៧.៣០៤.៨៧៤)។ យ៉ាងណាក៏ដោយ គម្រោងនៃការសាងសង់វិញ មានការកើនឡើងពី៤៧៣គម្រោងមកដល់៧៨៦គម្រោង។ អ្នកជំនាញផ្នែកអចនទ្រព្យទាញការសន្និដ្ឋានថា នេះមកពីគម្រោងសាងសង់មានទំហំតូចៗជាងមុន។ រីឯអ្នកជំនាញផ្នែកសេដ្ឋកិច្ចវិញ វាយតម្លៃថា ការវិនិយោគលើវិស័យសំណង់នៅកម្ពុជានឹងមានការថយចុះ ព្រោះតែឥទ្ធិពលនៃការបោះឆ្នោតនាពេលខាងមុខ។