អានតួអត្ថបទ
បទយកការណ៍

ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​រៀប​ចំ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ឲ្យ​បាន​ឆាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាជ្ញាធរ​ក្រុង បាន​បើក​ការដ្ឋាន​ជួស​ជុល​បរិវេណ​នៅ​មុខ​ព្រះ​បរម​រាជវាំង​ដោយ​រួម​មាន​ការ​រុះរើ​ការ៉ូ​ចាស់ ដាក់​ការ៉ូ​ថ្មី​ និង​ការ​ដាក់​បង្គោល​ភ្លើង​ថ្មី​ជា​ដើម។ ពលរដ្ឋ​បាន​សសើរ​ចំពោះ​ការ​រៀប​ចំ​ថ្មី​នេះ។ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​បាន​ទើស​ចិត្ត​ត្រង់​ការ​ជួស​ជុល​នេះ​ហាក់​ភាព​យឺត​យ៉ាវ ដែល​នាំ​ឲ្យ​ទើស​ភ្នែក។ ដូច្នេះ ពួក​គេ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​រៀប​ចំ​បន្តិច​ព្រោះ​ថា ព្រះ​បរម​រាជ​វាំង​ជា​កន្លែង​ដ៏​សំខាន់​ដែល​ព្រះ​មហាក្សត្រ​ទ្រង់​គង់​នៅ។​ បើ​តាម​អាជ្ញាធរ​ការដ្ឋាន​ជួស​ជុល​ទាំង​ស្រុង​បាន​បញ្ចប់​ហើយ នៅ​ឡើយ​តែ​ការ​បោស​សម្អាត។

​ការ​រុះរើ​ការ៉ូ​ចាស់ ដាក់​ការ៉ូ​ថ្មី​ នៅ​មុខ​ព្រះ​បរម​រាជវាំង
​ការ​រុះរើ​ការ៉ូ​ចាស់ ដាក់​ការ៉ូ​ថ្មី​ នៅ​មុខ​ព្រះ​បរម​រាជវាំង @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ