ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី សំណង់ ត្រូវ​បាន​ឆ្លង​កាត់​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោ​បល់​នៅ​ថ្ងៃ​នេះ​

media  
សេចក្តីព្រាងច្បាប់ស្តីពី សំណង់ ត្រូវបានឆ្លងកាត់ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ @សហការី

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​កោះ​ហៅ លោក ជា សុផារ៉ា រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី ទៅ​ពិភាក្សា​ដើម្បី​ឆ្លង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី សំណង់​។ ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​បាក់​អាគារ​កម្ពស់​៧ជាន់​នៅ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ខែមិថុនា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២៨​នាក់ និង​របួស​២៤​នាក់​។ 

លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​គូស​បញ្ចាក់​ថា សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី សំណង់ នេះ​មាន ២២ ជំពូក និង ១១៣​មាត្រា​។ ច្បាប់​នេះ មាន​គោល​ដៅ​កំណត់​គោល​ការណ៍ បទ​បញ្ញត្តិ​បច្ចេក​ទេស​សំណង់ វិធាន និង​នីតិ​វិធី​ក្នុង​ការ​គ្រប់​គ្រង​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា។ នេះបើតាម​មន្រ្តី​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់។

បើ​តាម​ លោក ជា សុផារ៉ា សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់​នេះ មាន​គោល​បំណង និង​សារ​ប្រយោជន៍ ក្នុង​ការ​ពង្រឹង និង​ពង្រីក​វិសាល​ភាព​គ្រប់​គ្រង​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ការ​ប្រតិបត្តិ​ការ​ការងារ​ទាំង​ឡាយ​ក្នុង​វិស័យ​សំណង់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ និង​ការពារ​ផល​ប្រយោជន៍​ម្ចាស់​សំណង់ អ្នក​ប្រើ​ប្រាស់ និង​សាធារណ​ជន​។

ជាមួយ​គ្នា​នោះ​ដែរ លោក ថេង ច័ន្ទសង្វារ រដ្ឋ​លេខា​ធិការ​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់ បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ថា ការ​បង្កើត​ឱ្យ​មាន​ច្បាប់​ស្តី​ពី​សំណង់​នេះ​ដោយ​សារ​តែ​មើល​ឃើញ​ថា ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ វិស័យ​សំណង់​មាន​កំណើន​ជា​ទៀង​ទាត់ និង​នៅ​តែ​បន្ត​ឈាន​ឡើង​ជា​លំដាប់ ដូច​ជា​អគារ​ស្នាក់​នៅ ផ្សារ​ទំនើប មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម អគារ​ការិយា​ល័យ សណ្ឋាគារ សំណង់​ទីក្រុង​រណប បុរី ភូមិគ្រឹះ ធនាគារ រោង​ចក្រ និង​គ្រឹះ​ស្ថាន​សិក្សា​ជា​ដើម​។

ជា​ការ​កត់​សំគាល់ ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សំណង់​នេះ​ ត្រូវបាន​គេមើល​ឃើញ​ថា គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​បាក់​អាគារ​កម្ពស់​៧ជាន់​នៅខេត្ត​ព្រះ​សីហនុ​កាលពីខែមិថុនា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២៨នាក់ និង​របួស​២៦​នាក់​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ