អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា ដដែល

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ ដដែល ​បន្ទាប់​ពី​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ប្រឆាំង​នឹង​ការ​ពន្យារពេល​ឃុំ​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ប៉ុន្តែ​សវនាការ​នេះ មិន​មាន​វត្តមាន​លោក កឹម សុខា​នោះ​ទេ។

លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក
លោក កឹម សុខា នៅពេលសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក @សហការី
ផ្សាយពាណិជ្ជកម្ម

លោក​ផែង​ ហេង​ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​ដែល​ការពារ​ក្តី ​លោក ​​កឹម​ សុខា​ បាន​ប្រាប់​វិទ្យុ​បារាំង​RFI​ថា ក្នុង​នាម​ជា​មេធាវី​លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ។ សោក​ស្តាយ​ដោយ​សារ​តែ​កូន​ក្តី​លោក​មិន​បាន​នៅ​ក្រៅ​ឃុំ។ ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា ដោយ​តុលាការ​កំពូល​នៅ​ពេល​នេះ​គឺ​ធ្វើ​ឡើង​ដូច​គ្នា​នឹង​សាលា​ឧទ្ធរណ៍ និង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ដែរ។

សូម​បញ្ជាក់​ថា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​០៣​ខែ​កញ្ញា ឆ្នាំ​២០១៧​និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ជាង​៨​ខែ​មក​ហើយ ក្រោម​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ជុំវិញ​វីដេអូ​ឃ្លីប​នៃ​ការ​ថ្លែង​របស់​លោក​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៣។

ទាក់​ទង​នឹង​រឿង លោក កឹម សុខា ត្រូវ​បាន​ក្រសួង​ការ​បរទេស​អាមេរិក កត់​សំគាល់​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ឆ្នាំ​២០១៧ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ មេសា។ របាយការណ៍​នេះ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន ​លោក​កឹម សុខា​ ថា​ដោយ​ធ្វើ​ឡើង​​ ​«ដោយ​​បំពាន»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ